ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញគ្រឹះស្ថានអប់រំឯកជនដាក់អាទិភាពលើការបង្រៀនភាសាជាតិជាសំខាន់

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់គ្រឹះស្ថានឯកជនទាំងអស់ដាក់អាទិភាពជាសំខាន់លើការបណ្ដុះបណ្ដាលភាសាជាតិខ្មែរ។

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការសិក្សាភាសាជាតិបានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរវានឹងជួយដល់ការថែរក្សាអត្តសញ្ញាណជាតិខ្មែរ។

លោកថា៖ «ការជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរតាមរយៈការដាក់ការបណ្តុះបណ្តាលភាសាខ្មែរជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង»។

លោកបន្ថែមថា ការជំរុញឱ្យមានការរៀនភាសាខ្មែរបានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរដែលតែងតែបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយអាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។

ក្នុងពេលជាមួយគ្នាដែរលោក ហ៊ុន ម៉ាណែត បានលើកឡើងថាការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្សគឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។ លោកថាមានកត្តា៣យ៉ាងដែលធ្វើឱ្យមនុស្សមានផលិតភាពច្បាស់លាស់នោះគឺ ការបណ្ដុះបណ្ដាលច្បាស់លាស់ ការបណ្ដុះបណ្ដាលឱ្យមានការជំរុញចិត្ត និងឯករាជ្យភាព និងការបណ្ដុះបណ្ដាលដោយឆន្ទៈមនសិការ។

លោកបន្ថែមថាទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញដែលទាក់ទងទៅនឹងផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ហើយការបណ្តុះបណ្តាលជំនាញទាំងពីរនេះត្រូវមានការដើរទន្ទឹមគ្នាតាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក