សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា | លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ | រកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយក្បាលនៅព្រែកត្នោត ខេត្តកំពត | សម្ដេចតេជោជំរុញឱ្យមានការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-អាមេរិកឡើងវិញ |

ឥណ្ឌា បញ្ជាទិញអាវុធពីរុស្សីក្នុងទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារអាមេរិកក្នុងពេល ៥ឆ្នាំចុងក្រោយ

រុស្សី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ (១២ កុម្ភៈ) ថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់អាវុធដល់ឥណ្ឌាក្នុងទំហំទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយទីក្រុងញូវដែលី (New Delhi) បានបញ្ជាទិញសព្វាវុធ និងសម្ភារៈយោធាជាមួយទីក្រុងមូស្គូ (Moscow) ក្នុងតម្លៃលើសពី ១០ ពាន់លានដុល្លារអាមេរិក។

គួរឱ្យដឹងថា ឥណ្ឌាគឺជាអ្នកបញ្ជាទិញអាវុធធំជាងគេបំផុតរបស់រុស្សី ដែលស្មើនឹងប្រហែល ២០ភាគរយនៃការបញ្ជាទិញសរុបរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ហើយទីក្រុងញូវដែលីមិនបានថ្កោលទោសច្បាស់លាស់ណាមួយចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះទេ។ កន្លងមក ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យមានការសន្ទនា និងការជជែកបែបការទូតដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តកើតមានឡើងប្រមាណជា ១២ខែមកហើយ។ 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សីក៏បានរាយការណ៍ថា ប្រទេសឥណ្ឌា ចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានរក្សាចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញសព្វាវុធពីរុស្ស៊ី នេះបើយោងតាមលោក Dmitry Shugayev ប្រធានសេវាសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ សារព័ត៌មាន Interfax បានដកស្រង់សំដីលោក  Shugayev ថា ទោះបីជាមានសម្ពាធដែលមិនធ្លាប់មានពីមុនមកលើប្រទេសឥណ្ឌាពីបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកទាក់ទងនឹងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏ឥណ្ឌានៅតែជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ីក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ តាមប្រភពដដែលក៏បានបញ្ជាក់ថា ការ​នាំ​ចេញ​សព្វាវុធ​ប្រចាំ​ឆ្នាំ​មានទំហំទឹកប្រាក់​ប្រហែល ១៤-១៥ពាន់​លាន​ដុល្លារ ហើយ​សៀវភៅ​បញ្ជាទិញ​នៅតែ​មាន​ស្ថិរភាព​ក្នុង​តម្លៃ​ប្រហែល ៥០ពាន់​លាន​ដុល្លារ។

លោក Dmitry Shugayev បានបន្តថា ការបញ្ជាទិញពីបណ្តាប្រទេសអាស៊ីភាគច្រើនបានចាប់អារម្មណ៍ជាពិសេសចំពោះប្រព័ន្ធការពារមីស៊ីល S-400 Triumf របស់រុស្ស៊ី ប្រព័ន្ធមីស៊ីលពីដីទៅអាកាសរយៈចម្ងាយខ្លីដូចជា Osa, Pechora ឬ Strela ក៏ដូចជាយន្តហោះចម្បាំង Su-30 ឧទ្ធម្ភាគចក្រ MiG-29 និងយន្តហោះគ្មានមនុស្សបើក (Drone) ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក