ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រទេសចំនួន៥ មិនខ្លាចការគំរាមរបស់ថៃ ដោយប្រកាសចូលរួមប្រកួត «គុនខ្មែរ» ព្រមទាំងវិញ្ញាសាកីឡាចំនួន ១៨ទៀត

ភ្នំពេញ៖ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥ គឺប្រទេសវៀតណាម ឡាវ ឥណ្ឌណេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានប្រកាសចូលរួមប្រកួតប្រដាល់ «គុនខ្មែរ» និងវិញ្ញាសាកីឡាចំនួន ១៨ទៀតផងដែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣នេះ។

ប្រទេសទាំង៥ បានប្រកាសចូលរួមប្រកួតកីឡា «គុនខ្មែរ» ទាំងដែលមិនខ្លាចការគំរាមកំហែងរបស់ប្រទេសថៃដែលប្រកាសនៅថ្ងៃសប្តាហ៍មុនថាប្រសិនប្រទេសណាចូលរួមប្រកួត «គុនខ្មែរ» នោះនឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតក្នុង «Asian Indoor and Martial Arts Games» នៅប្រទេសថៃនៅចុងឆ្នាំនេះឡើយ។

តាមខ្លឹមសារព័ត៌មានរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (KUN KHMER International Federation) ដែលចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនឈ្មោះអត្តពលិកចូលរួមប្រកួតកីឡាគុនខ្មែរ និងវិញ្ញាសាកីឡាសរុបទាំង១៩នៅឆាប់ៗខាងមុខនេះ។

សហព័ន្ធគុនខ្មែរអន្តរជាតិបានសរសេរដូច្នេះថា៖ «ប្រទេសខាងលើនេះជាសមាជិករបស់ សហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៏ ហើយគេមិនខ្លាចការគំរាមរបស់អ្នកណាទេ»។

គូសបញ្ជាក់ថា កីឡាចំនួន ៣៧ប្រភេទនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅខែឧសភា និងមិថុនាខាងមុខនេះក្នុងនោះមានមានប្រភេទកីឡា អត្តពលកម្ម កីឡាលើទឹក វាយសី បាល់បោះ ប៊ីយ៉ា ស្នូកឃ័រ ប្រដាល់សកល កីឡាសម្តែង អុក ទោចក្រយាន គ្រីឃីត កីឡារាំ កីឡាអេឡិចត្រូនិក គុនដាវ Floorball បាល់ទាត់ វាយកូនហ្គោល និងកាយសម្ព័ន្ធ។

ក្រៅពីនេះ មានកីឡាហុកគី ម៉ូតូទឹក យូដូ ការ៉ាតេ យុទ្ធគុនចម្រុះ (គុនល្បុក្កតោ Arnis គុនដំបងរបស់ហ្វីលីពីន ជឺជីតស៊ូ ឃីកបុកសីង វ៉ូវីណាម គុនខ្មែរ) កីឡាឧបសគ្គ បញ្ចសីលា ប៉េតង់ ទូកក្ដោង សីដក់ សូហ្វតេន្នីស វាយកូនឃ្លីលើតុ តេក្វាន់ដូ WT វាយកូនបាល់ ប្រណាំងទូកប្រពៃណី ទ្រីយ៉ាត្លុង បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់) លើកទម្ងន់ ចំបាប់ និងកីឡា វ៉ូស៊ូ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក