ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Wu Yibing ក្លាយជាកីឡាករចិនដំបូងគេក្នុងប្រវត្តិសាស្រ្តដែលឈ្នះពាន ATP Tour

អាមេរិក៖ ជ័យជម្នះរបស់កីឡាករចិន Wu Yibing ទៅលើកីឡាករអាមេរិក John Isner នៅវគ្គផ្តាច់ព្រ័ត្របានជួយឱ្យកីឡាកររូបនេះក្លាយជាកីឡាករជនជាតិចិនដំបូងគេដែលឈ្នះពាន ATP Tour នៅក្នុងព្រឹត្តិការណ៍ Dallas Open នៅថ្ងៃអាទិត្យម្សិលមិញ។ 

កីឡាករវ័យ២៣ឆ្នាំមកពីទីក្រុង ហ័ងចូវ (Hangzhou) ខេត្តហ្សឺជាំង (Zhejiang) យកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៦-៧ (៤/៧), ៧-៦ (៧/៣), ៧-៦ (១៤/១២) ក្នុងរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះដើម្បីដណ្តើមបានជ័យជម្នះក្នុងព្រឹត្តិការណ៍ ATP។

Wu Yibing ជាកីឡាករដែលបានរំកិលខ្លួនយ៉ាងលឿនពីចំណាត់ថ្នាក់លេខ ១,៨៦៩ កាលពីឆ្នាំមុន មកកាន់ចំណាត់ថ្នាក់លេខ ៩៧ លេខពិភពលោកនៅឆ្នាំនេះ បានក្រាបដួលទៅលើតាបប្រកួតតែម្តង ក្រោយសម្រេចបានជ័យជម្នះជាលើកដំបូងរបស់ខ្លួននេះ។ 

ក្រោយជ័យជម្នះនេះ Wu បាននិយាយដោយមោទនភាពថា៖ "ខ្ញុំបានបង្កើតប្រវត្តិសាស្រ្តនៅទីនេះសម្រាប់ប្រទេសរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ មែនទែនទៅ! នេះគឺជាការប្រកួតដ៏លំបាកបំផុតមួយដែលខ្ញុំបានជួបប្រទះ"។ 

ដោយឡែកគូប្រជែងរបស់ Wu គឺកីឡាករ John Isner វ័យ៣៧ឆ្នាំក៏បានសម្តែងការអបអរសាទរចំពោះកីឡាករវ័យក្មេងរូបនេះផងដែរដោយបាននិយាយថា កីឡាកររូបនេះនឹងមានអនាគតដ៏ត្រចះត្រចង់ជាមួយវិស័យកីឡាតេន្នីសនាពេលអនាគត។ 

គួរបញ្ជាក់ថា ជើងឯកនាពេលនេះគឺជាជំហានដ៏ធំគួរឱ្យចាប់អារម្មណ៍មួយទៀតរបស់ Wu Yibing បន្ទាប់ពីឆ្នាំមុនគេបានក្លាយជាកីឡាករមកពីចិនដំបូងគេ ដែលបានឈានដល់ជុំទី៣ នៃព្រឹត្តិការណ៍ US Open៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក