ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនស្រីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លាលែងពីតំណែងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ម៉ាឡេស៊ី៖ លោកស្រី Nurul Izzah Anwar កូនស្រីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានបញ្ជាក់នៅល្ងាចថ្ងៃអាទិត្យម្សិលមិញនេះថា លោកស្រីលែងស្ថិតក្នុងតំណែងជាទីប្រឹក្សាជាន់ខ្ពស់់នៃផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់លោកនាយករដ្ឋមន្រ្តីទៀតហើយ។ 

ប៉ុន្តែនៅក្នុងសេចក្តីប្រកាសនោះ លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងទៅចូលរួមបំពេញការងារជាមួយស្ថាប័នប្រឹក្សាពិសេសរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក Hassan Marican ជំនួសវិញ។ លោកស្រីបញ្ជាក់ថា៖ "លោក Mohd Hassan បានអញ្ជើញខ្ញុំឱ្យចូលរួមក្នុងស្ថាប័នប្រឹក្សាពិសេសដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស និងប្រជាជនម៉ាឡេស៊ី"។ លោកស្រីបានបន្ថែមថានឹងង "ទទួលយករាល់ការទទួលខុសត្រូវដោយភាពរាបសារ" ហើយក៏បានសម្តែងនូវការដឹងគុណយ៉ាងខ្លាំងចំពោះរាល់ឱកាសការងារក្នុងគោលបំណងដើម្បីរួមចំណែកដល់អនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជាតិម៉ាឡេស៊ីផ្ទាល់។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីរូបនេះត្រូវបានរដ្ឋាភិបាលប្រកាសតែងតាំងទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់នាយករដ្ឋមន្រ្តី Anwar Ibrahim ផ្ទាល់កាលពីថ្ងៃទី០៣ ខែមករា។ ការតែងតាំងនេះក៏នាំឱ្យមានការជជែកវែកញែកជាច្រើនផងដែរនៅក្នុងប្រទេស។ ក្រោយមកលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងតួនាទីនេះកូនស្រីរបស់លោកពុំមានអំណាចពង្រីកហួសពីទីប្រឹក្សាឡើយ ហើយក៏បានបញ្ជាក់ថាតួនាទីរបស់នាងពុំទទួលបានប្រាក់បៀវត្សនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក