ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា គាំទ្រចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលលើសារព័ត៌មានអនឡាញ VOD

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានគាំទ្រចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការបិទការផ្សាយរបស់សារព័ត៌មានអនឡាញ VOD ដោយថាចំណាត់ការនេះជារឿងត្រឹមត្រូវ ការពារនូវមុខមាត់កិត្តិយសរបស់រដ្ឋាភិបាល និងគាំទ្រដល់ការផ្សាយព័ត៌មានពិតពីកម្ពុជា។

លោក ឯម ច័ន្ទមករា បានលើកឡើងដែរថាចំណាត់ការដកអាជ្ញាបណ្ណផ្សាយរបស់សារព័ត៌មានអនឡាញមួយនេះក៏ជាការសារប្រាប់ដល់សារព័ត៌មានផ្សេងទៀតឱ្យហ៊ានទទួលខុសត្រូវលើការផ្សាយរបស់ខ្លួន លោកយល់ថាការលុបអាជ្ញាប័ណ្ណព័ត៌មាន VOD នេះមិនប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។

លោកបន្ថែមថា៖ «មិនគួរណាគ្រាន់តែពាក្យសុំទោសមួយម៉ាត់ទៅកាន់រាជរដ្ឋាភិបាលសរសេរមិនចេញសោះ»។

គួរឱ្យដឹងផងដែរថាសារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានបានចេញសេចក្តីលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះថា វាយឺតពេលហើយដែលសុំទោសខណៈដែលសម្ដេចបានសម្រេចចិត្តរួចទៅហើយកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ។

សម្ដេចតេជោបន្ថែមថា៖ «តើឈឺណាស់ទៅ ឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសុំទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក