ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ប្រកាសឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះយកប័ណ្ណសម្គាល់ជាអ្នកសារព័ត៌មានសម្រាប់យកព័ត៌មាននៅថ្ងៃបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកចុះឈ្មោះយកប័ណ្ណអ្នកសារព័ត៌មានសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប ប្រកាសឱ្យអ្នកសារព័ត៌មានជាតិមកចុះឈ្មោះចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសារព័ត៌មានអន្តរជាតិមកចុះឈ្មោះចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ដើម្បីទទួលបានប័ណ្ណអ្នកសារព័ត៌មានសម្រាប់យកព័ត៌មាននៅថ្ងៃបោះឆ្នោតដែលចេញដោយ គ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្តរជាតិត្រូវភ្ជាប់មកនូវច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន លិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព លិខិតបញ្ជាក់ ឬច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណសម្គាល់ខ្លួន និងច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

សម្រាប់ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្ត្រៃយ៍នៅក្នុងកម្ពុជា អ្នកសារព័ត៌មានអន្តរជាតិត្រូវភ្ជាប់មកនូវច្បាប់ចម្លងនៃលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណសម្គាល់ខ្លួន។

ដោយឡែកសម្រាប់ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤គុណ៦ ចំនួន១សន្លឹកទៀតសម្រាប់ធ្វើប័ណ្ណសម្គាល់ខ្លួន ជាពិសេសត្រូវភ្ជាប់មកនូវអត្ថបទចុងក្រោយដែលបានសរសេរចុះផ្សាយនៅក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣អត្ថបទ។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាចមកសុំពាក្យ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដែលមានផ្តល់ជូនដោយឥតគិតថ្លៃនៅ ទីស្ដីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញពីគេហទំព័រ គ.ជ.ប www.nac.gov.kh/khmer/content/6427 ហើយដាក់ពាក្យមកផ្ទាល់នៅគ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@nec.gov.kh ឬ Telegram (០៩៣ ៨០២ ៧៣៤)៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក