វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រុមរថយន្ត Off Road ខេត្តបន្ទាយមានជ័យ ធ្វើដំណើរកំសាន្តនៅតំបន់អភិរក្សសត្វស្លាប ស្រុកព្រះនេត្រព្រះ ដើម្បីបង្ហាញពីសក្ដានុពលតំបន់ទេសចរណ៍

បន្ទាយមានជ័យ៖ ក្រុមក្បួនរថយន្ត ខេត្តបន្ទាយមានជ័យ (OFF ROAD BMC) បានធ្វើដំណើរកម្សាន្តបោះតង់រយៈពេលមួយយប់ នៅតំបន់អភិរក្សសត្វស្លាប «រហាលកេស អាវៀន» ដែលជាតំបន់ទេសចរណ៍ថ្មីមួយទើបនឹងបង្កើត ដោយមានការការពារ អភិរក្សសត្វស្លាបចម្រុះជាច្រើនប្រភេទមករស់ទៅនោះ។

បើតាមបញ្ជាក់ពីក្រុមការងារក្បួនរថយន្ត OFF ROAD BMC បានឱ្យភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យដឹងថានេះជាដំណើរកំសាន្តលើកទី៣ដែលក្រុមរថយន្ត បានចូលរួមបោះតង់នៅតំបន់អភិរក្សសត្វស្លាប "រហាលកេស អាវៀន" ដោយមានក្រុមក្បួនរថយន្ត OFF ROAD BMC មានប្រមាណជាង ៣០គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅ។

តំណាងក្រុមរថយន្ត OFF ROAD BMC ក៏បានបញ្ជាក់ពីគោលចំណងនៃការបង្កើតឱ្យមានក្រុមរថយន្ត OFF ROAD BMC នេះឡើងដោយមានគោលដៅ គឺចង់ធើ្វដំណើរទៅតាមរម្មណីដ្ឋានទេសចរណ៍ដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញពីសក្ដានុពល តំបន់ទេសចរណ៍នៅកម្ពុជា ដល់ពិភពលោកបានស្គាល់ពីតំបន់ទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីដំណើរកំសាន្តនៅក្នុងប្រទេស ក្រុម OFF ROAD BMC ក៏និងមានគម្រោងដំណើតកំសាន្តទៅតាមប្រទេសក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីជួយផ្សព្វផ្សាយពីតំបន់ទរសចរណ៍នៅក្នុងប្រទេសកម្ពុជា គោលដៅសំខាន់របស់ក្រុមរថយន្ត ខេត្តបន្ទាយមានជ័យ OFF ROAD BMC មានការរៀបចំជាអំណោយផ្សេងៗ ទៅចែកជូនដល់ពលរដ្ឋក្រីក្រនៅតំបន់ដាច់ស្រាច ផ្តល់សំភារៈផ្សេងៗដល់សាលាដែលខ្វះខាត ពិសេសជួយដល់សិស្សានុសិស្សមានជីវភាពខ្វះទៅតាមលទ្ធភាពដែលក្រុមរថយន្ត និងសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភ។

សូមបញ្ជាក់ផងដែរថា ក្រុមរថយន្ត OFF ROAD BMC ក៏ធ្លាប់បានចូលរួមប្រកួត ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅក្នុងប្រទេសថៃ ដែលមាន ៥ប្រទេសបានចូលរួមកាលពីកំឡុងខែសីហា ឆ្នាំ២០២២ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក