ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: វិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណជាផ្លូវការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសលុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលជាស្ថាប័នដំណើរការ និងគ្រប់គ្រងការផ្សាយរបស់វិទ្យុ VOD ជាផ្លូវការហើយដែលមានទីតាំងនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានបានអះអាងថា ការលុបអាជ្ញាប័ណ្ណសារព័ត៌មាន VOD គឺក្រោមហេតុផលថា អង្គភាពសារព័ត៌មានមួយនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យសុំទោស ពាក់ព័ន្ធនឹងការផ្សាយស្តីពីការផ្តល់អំណោយរបស់កម្ពុជាទៅប្រទេសតួកគី ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។

បើទោះបី VOD បានចេញលិខិតមួយទៀត ដោយសុំទោសទៅសម្តេចតេជោ ហ៊ុន សែន ក៏សម្តេចនៅតែរក្សាគោលជំហរដោយបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណសារព័ត៌មាន VOD ពោលពុំមានការកែប្រែឡើយ។

គូសបញ្ជាក់ថា VOD ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៣ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ។ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ហើយត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាល ដែលជាស្ថាប័នគ្រប់គ្រងការផ្សាយរបស់វិទ្យុ VOD៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក