ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ការសម្រេចចិត្តនៅតែទៅមុខ VOD នឹងបិទនៅម៉ោង១០ព្រឹកថ្ងៃ១៣ ខែកុម្ភៈនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនផ្លាស់ប្ដូរការសម្រេចចិត្តលើការបិទសារព័ត៌មាន VOD នោះទេ ទោះបីសារព័ត៌មាននេះសុំទោសក្ដី ព្រោះយឺតពេលទៅហើយ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះថា ហេតុអ្វី VOD មិនសូមទោសពីល្ងាចនិងមកសូម

ទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។

សម្ដេចថា៖ «យើងមិនមែនកូនក្មេងបៀមដៃនោះឡើយ»។

សម្ដេចតេជោថា ការសុំទោសនេះ គឺអាចប្រហែលជាដោយសារតែព្យាយាមចាប់ពីល្ងាចថ្ងៃទី១២ មិនបានសម្រេចដោយសារពេលនោះសារព័ត៌មាននេះបានប្រើពាក្យសោកស្ដាយ ជំនួសពាក្យសុំទោស ដែលនាយករដ្ឋមន្ត្រីចង់បាន។

សម្ដេចតេជោបន្ថែមថា៖ «តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសុំទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

ជាមួយគ្នានេះសម្ដេចក៏បញ្ចាឲ្យស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ កុម្ភៈ ២០២៣ ដោយគ្មានការកែប្រែ។

សម្ដេចថា សម្រាប់អ្នកដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំ ឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសុំទោសធ្វើឲ្យបុគ្គលិកបាត់បង់ការងារធ្វើ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក