ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ បិទវិទ្យុមិនគោរពក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការបិទសារព័ត៌មាន VOD គឺវាមិនធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពសហព័ត៌មាននៅកម្ពុជានោះទេផ្ទុយទៅវិញគឺនឹងពង្រឹងនូវការអនុវត្តច្បាប់នូវវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀត។

សម្រេចតេជោ ហ៊ុន សែន បានលើកឡើងដោយបានឆ្លើយតបទៅនឹងការសរសេរយោបល់នៅលើ facebook របស់សម្ដេចទាក់ទងទៅនឹងការបញ្ជាដកអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ VOD នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ។

សម្ដេចតេជោបានសរសេរថា៖ «ពាក្យអធ្យាស្រ័យនិងពាក្យសុំទោសវាខុសគ្នា។ បិទវិទ្យុមិនគោរពក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់សេរីភាព សារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញវានិងជួយពង្រឹងដល់ការអនុវត្តច្បាប់និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ជាមួយនឹងការបកស្រាយពីសម្ដេចតេជោក៏មានអ្នកចូលទៅផ្ដល់យោបល់បន្ថែមផងដែរ។

អ្នកផ្ដល់យោបល់ដែលមានឈ្មោះ CHAP VANDETH បានលើកឡើងថា៖ «Vicheika Kann ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា​បង​ស្រី -ពាក្យ​ សូម​អធ្យាស្រ័យ​ គឺ​មាន​ន័យ​ថា​ពឹង​ ឬ​ចង់​អោយ​នរណា​ម្នាក់​ប្រាប់​ ហេតុ​អ្វី​មួយ​...​ឧទាហរណ៍​៖​ សូម​អធ្យាស្រ័យ​បង​ តេី​ផ្លូវ​នេះ​ទៅ​ភូមិ​ណា​ដែរ?

-ពាក្យ​ សុំទោស​ គឺ​មាន​ន័យ​ថា​ ការ​អង្វរ​ អោយ​គេ​អត់​ទោសអោយ​...ឧទាហរណ៍​ ខ្ញុំ​សុំទោស​ផង​ ដែល​ដេីរ​ប៉ះ​អ្នក​»។

អ្នកផ្ដល់យោបល់ឈ្មោះហ្វេសបុក បានលើកឡើងថា៖ «Vicheika Kann ដូចជាមិនមានអីត្រូវចុះខ្សោយនោះទេ ក្នុងវិស័យសារព័តមានក្នុងប្រទេសកម្ពុជា ទោះត្រូវបិទ VOD នោះ។ ហើយមុនការសម្រេចចិត្តបិទ VOD សម្តេចលោកបានទុកឱកាសជូនហើយ គ្រាន់ការ #សុំទោស# ដើម្បីលាងកំហុសខ្លួនឯង VOD ធ្វើអត់បានផងហ្នឹង ចឹងទេចំពោះខ្ញុំផ្ទាល់សូមគាំទ្រចំពោះចំណាត់ការចំពោះ VOD និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេច ដើម្បីកុំអោយអ្នកផ្សេងយកគំរូតាម»។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចមិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យ «សុំទោស» ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក