ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាការិនីលំដាប់ពិភពលោក ខកខានព្រឹត្តិការណ៍អូឡាំពិក ក្រោយវិជ្ជមានកូវីដ-១៩

អាមេរិក៖ កីឡាការិនីវាយកូនបាល់លំដាប់ពិភពលោករបស់អាមេរិក Coco Gauff បានប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះថា នាងនឹងត្រូវខកខាន មិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០នេះបានឡើយ ក្រោយពីបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

Coco Gauff ដែលធ្លាក់ចេញពីព្រឹត្តិការណ៍ Wimbledon នៅក្នុងជុំទី៤ ក្រោមថ្វីដៃកីឡាការិនីអាល្លឺម៉ង់ Angelique Kerber បានសម្តែងអារម្មណ៍សោកស្តាយដែលមិនបានចូលរួមព្រឹត្តិការណ៍អូឡាំពិកនេះ ដែលនាងបានហៅព្រឹត្តិការណ៍ដ៏ធំនេះថាជាក្តីស្រមៃរបស់នាងក្នុងអាជីពជាកីឡាការិនីវាយកូនបាល់។ 

លើបណ្តាញសង្គម Twitter កីឡាការិនី Gauff បានបង្ហោះសារថា៖ "ខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយ ដែលត្រូវជូនដំណឹងថា ខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងមិនអាចចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូបាន។ កន្លងមក វាគឺជាក្តីស្រមៃរបស់ខ្ញុំ ក្នុងការតំណាងឱ្យទង់ជាតិអាមេរិកក្នុងកីឡាអូឡាំពិក ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសសម្រេចក្តីស្រមៃនេះនៅពេលក្រោយៗទៀត"។

កីឡាការិនី Coco Gauff ដែលបានឈានឡើងដល់វគ្គ ៨នាក់ចុងក្រោយ Grand Slam ជាលើកដំបូងបង្អស់របស់ខ្លួន កាលពីខែឧសភា ក្នុងព្រឹត្តិការណ៍ French Open ក្លាយជាអត្តពលិកវាយកូនបាល់មួយរូបទៀត ដែលបានខកខានចូលរួមព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសជប៉ុន។ កន្លងមក អត្តពលិកវាយកូនបាល់ល្បីៗជាច្រើនបានប្រកាសដកខ្លួនមិនចូលរួមព្រឹត្តិការណ៍នេះមានដូចជា Roger Federer, Rafael Nadal, Serena Williams, Victoria Azarenka, Angelique Kerber និង Bianca Andreescu។ យ៉ាងណាក្តី កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic និងជើងឯក Grand Slam Wimbledon ២០២១ Ashleigh Barty បានប្រកាសចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក