ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

VOD នឹងដាក់លិខិតបកស្រាយទៅកាន់ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃអាទិត្យនេះពាក់ព័ន្ធនឹងកំហុសនៃការផ្សាយរបស់ខ្លួន

ភ្នំពេញ៖ សារព័ត៌មានអនឡាញ VOD នឹងដាក់លិខិតបកស្រាយទៅកាន់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងកំហុសនៃការផ្សាយរបស់ខ្លួន។

VOD បានឲ្យដឹងនៅលើហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានអនឡាញមួយនេះនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងសេចក្ដីជូនដំណឹងនោះ VOD បានសរសេរថា៖ «ក្រោយពីមានប្រតិកម្មពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអត្តបទដែល វីអូឌី បានចុះផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យនៅថ្ងៃអាទិត្យនេះ»។

ការប្រកាសរបស់សារព័ត៌មានអនឡាញVOD ខេមរៈភាសានេះគឺធ្វើឡើងបន្ទាប់ពីតំណាងស្ថាប័នមួយនេះបានជួបជាមួយនឹងមន្ត្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញក្រោយពីមានអ្នកខំមិនម្នាក់ស្នើឱ្យរដ្ឋាភិបាលទុកពេលសម្រាប់ស្ថាប័ននេះបកស្រាយ។

គួរឱ្យដឹងផងដែរថាកាប់ពីថ្ងៃទី៩ ខែកុម្ភៈ សារព័ត៌មាន VOD ខេមរៈភាសាបានផ្សាយព័ត៌មានថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសតួកគី។

ការនេះបានបង្កឲ្យមានការច្រានចោលពីលោក ហ៊ុន ម៉ាណែត ផ្ទាល់ហើយបន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចតេជោបានអញ្ជើញមកដល់កម្ពុជា សម្ដេចក៏បានប្រកាសទុកពេល ៧២ ម៉ោងឲ្យសារព័ត៌មានមួយនេះចេញមុខសុំទោសចំពោះរាជរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត ផងដែរ។

បន្ថែមលើនេះសម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១២ ខែកុម្ភៈ ដោយវានកាត់បន្ថយពេលមកត្រឹម ២៤ម៉ោងប៉ុណ្ណោះ។

សម្ដេចថា៖ «ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម ២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០:០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣វិញ»។

សម្ដេចក៏បញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ឌផ្សាយរបស់ VOD តែម្ដង ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីដែលសារព័ត៌មានអនឡាញនេះមិនបានធ្វើការសូមទោស។

សម្ដេចថា៖ «ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក