ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា គាំទ្រការបង្កើតក្រុមធុរកិច្ចដែលបានចូលរួមដល់ការរីកចម្រើនរបស់ប្រជាជន

ភ្នំពេញ៖ រដ្ឋលេខាធិកាក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានថ្លែងគាំទ្រដល់ការបង្កើតក្រុមធុរកិច្ចដោយថាជាការប្រមូលផ្ដុំនូវធនធានមនុស្សនិងគំនិតក្នុងការចូលរួមអភិវឌ្ឍន៍ដល់ប្រទេសជាតិ។

ថ្លែងជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសុខមាលភាពធុរកិច្ច និងអភិបាលកិច្ចអាជីវកម្មរៀបចំនៅផ្សារខេស៊ី ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ច័ន្ទមករា បានលើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងនៅក្នុងពិភពលោក។ លោកបន្ថែមថា ថ្មីៗនេះនៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន សម្ដេចក៏បានអំពាវនាវឲ្យនៅវិនិយោគចិនដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។

លោករដ្ឋលេខាធិការថា ក្នុងបរិបទដែលរដ្ឋាភិបាលគាំទ្រខ្លាំងបែបនេះការបង្កើតក្រុមធុរកិច្ចក៏នឹងទទួលបានឱកាសច្រើនដូចគ្នា។

លោកថា ការនៅតែដោយឡែកនៃការធ្វើពាណិជ្ជកម្មមិនសូវមានភាពរឹងមាំនោះទេ។

លោកថា៖ «ការរួបរួមគ្នាគឺខ្ញុំគាំទ្រ ខ្ញុំនៅចាំព្រះរាជអង្ការរបស់សម្ដេចឪ ព្រះអង្គមានព្រះរាជអង្ការថា បើខ្មែរមិនរួបរួមខ្មែរស្លាប់បើខ្មែររួបរួមខ្មែរនឹងរស់ និងទទួលបានការអភិវឌ្ឍ»។

ប្រធានកិត្តិយស Vmove ក្លឹប លោក ឃិត ឈឿន បានថ្លែងថា ចំណុចខ្សោយមួយនេះអាជីវកម្មគឺការនៅដាច់ដោយឡែកពីគ្នានៃធុរកិច្ច។ លោកថាការរួមគ្នានឹងធ្វើឲ្យមានគំនិតយោបល់ច្រើន ដែលបង្កើតនៅគំនិតវិនិយោគថ្មីៗដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ។

ក្លឹបធុរជន Vmove ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្ដុំធុរជនក្នុងនិងក្រៅស្រុកដែលមានគោលដៅក្នុងការចែករំលែកគំនិតនិងជួយគ្នាក្នុងកិច្ចការវិនិយោគនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាល Vmove លោក ហ៊ាម ស៊ុនអាន បានលើកឡើងថា Vmove កំពុងវិវត្តទៅមុខដែលពេលនេះទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់។

លោកបន្ថែមថា នៅប៉ុន្មានសប្តាហ៍នេះក្លិបរបស់លោកបានទាក់ទងអ្នកវិនិយោគពីច្រើនបរទេសដែលមានដូចជា កូរ៉េចាប់អារម្មណ៍លើផលិតផលកសិកម្មកម្ពុជា សឹង្ហបុរីចាប់អារម្មណ៍ទៅលើការវិនិយោគលើវិស័យហិរញ្ញវត្ថុ ខណៈនៅមានអ្នកវិនិយោគពីបណ្ដាប្រទេសមួយចំនួនទៀតដូចជា ម៉ាឡេស៉ី និងអារ៉ាប់ក៏បានបង្ហាញការចាប់អារម្មណ៍ពីការវិនិយោគនៅកម្ពុជាផងដែរ។

នៅថ្ងៃនេះលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា ក៏បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខានៅអនុសារណៈយោគយល់គ្នារវាង Vmove Club និងសាលសិក្សានីតិមជ្ឈការផ្នែកពាណិជ្ជកម្មផងដែរ។

លោកក៏បានរំលឹកផងដែរថា ការបង្កើតក្លឹបពាណិជ្ជកម្មវាជារឿងងាយស្រួលតែការរក្សានិរន្តរជាតិគឺជាការលំបាក។

លោកបានឲ្យជាយោបល់ថា ក្លឹបមួយនេះគួរតែមានរចនាសម្ព័ន្ធច្បាស់លាស់ មានគំរោងសម្រាប់អាជីវកម្ម មានការសិក្សាពីភាពងាយរងគ្រោះ ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងភាពដែលអាចធ្វើបានរបស់ខ្លួនដើម្បីរក្សានូវភាពរឹងមាំ និងបន្តការងារទៅមុខរបស់ខ្លួនកាន់តែរីកចម្រើន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក