ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំណាង UN ថាចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី និងស៊ីរីអាចលើស ៥ម៉ឺននាក់

តួកគី-ស៊ីរី៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធំបំផុតនៅប្រទេសតួកគី និងស៊ីរី អាចនឹងកើនឡើងដល់ចំនួនគុណនឹង២ ឬលើសពីនេះពីចំនួនបច្ចុប្បន្នដែលមានអ្នកស្លាប់ចំនួនប្រមាណជា ២៨,០០០នាក់។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកជំនួយសង្គ្រោះនៃអង្គការសហប្រជាជាតិលោក Martin Griffiths។ លោក Martin Griffiths បានធ្វើដំណើរទៅដល់ទីក្រុង Kahramanmaras ភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈម្សិលមិញនេះ ដែលជាទីតាំងចំណុចកណ្ដាលនៃហេតុការណ៍រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ដែលបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ រាប់ចាប់តាំងពីហេតុការណ៍នេះបានផ្ទុះឡើងកាលពីថ្ងៃចន្ទកន្លងទៅ។ 

ពាក់ព័ន្ធនឹងចំនួនជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នេះ លោក Griffiths បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌៌មានថា លោកគិតថាវាពិបាកក្នុងការប៉ាន់ប្រមាណឱ្យច្បាស់លាស់ព្រោះអាចនឹងមានមនុស្សជាច្រើននាក់ត្រូវនៅក្រោមគំនរបាក់បែក ប៉ុន្តែលោកប្រាកដថាវានឹងកើនឡើងទ្វេដងឬច្រើនជាងនេះ។ បើតាមប្រភពពីមន្រ្តីផ្លូវការ និងក្រុមសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកស្លាប់មានចំនួន ២៤,៦១៧នាក់នៅតួកគី និងអ្នកស្លាប់នៅស៊ីរីមានប្រហែលជា ៣,៥៧៤នាក់ ដែលចំនួនច្បាស់ការនាពេលនេះមានចំនួន ២៨,១៩១នាក់។ ក្រុមសង្គ្រោះប្រមាណ ១ម៉ឺននាក់បានចេញប្រតិបត្តិការក្នុងអាកាសធាតុដ៏ត្រជាក់ ខណៈប្រជាជនរាប់លាននាក់កំពុងត្រូវការជំនួយជាបន្ទាន់។ 

តាមការបញ្ជាក់់ពីអង្គការសហប្រជាជាតិបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៨៧០,០០០នាក់កំពុងត្រូវការអាហារនៅក្នុងប្រទេសតួកគី និងស៊ីរី ខណៈប្រទេសស៊ីរីតែមួយប៉ុណ្ណោះ មានមនុស្សជាង ៥,៣លាននាក់កំពុងជួបប្រទះបញ្ហាគ្មានលំនៅឋានជ្រកកោន។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជិត ២៦លាននាក់ត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ ខណៈដែលខ្លួនបានចាប់ផ្តើមការអំពាវនាវភ្លាមៗកាលពីថ្ងៃសៅរ៍សម្រាប់ការស្វែងរកជំនួយភ្លាមៗចំនួន ៤២,៨លានដុល្លារអាមេរិកដើម្បីទប់ទល់នឹងតម្រូវការសុខភាពភ្លាមៗ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគីបាននិយាយថាមនុស្សជាង ៣២,០០០នាក់មកពីស្ថាប័នរបស់តួកគីកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះអ្នកដែលបាត់ខ្លួន ព្រមទាំងមានការចូលរួមពីក្រុមអ្នកជួយសង្គ្រោះអន្តរជាតិចំនួន ៨.២៩៤នាក់ផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក