ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាណាដារួមគ្នាជាមួយអាមេរិក បាញ់ទម្លាក់ឧបករណ៍ម្យ៉ាងដែលហោះលើដែនអាកាសកាណាដា

កាណាដា៖ យន្តហោះចម្បាំងរបស់អាមេរិកបានបាញ់ទម្លាក់នូវវត្ថុមិនអាចកំណត់អត្តសញ្ញាណបាននៅក្នុងប្រទេសកាណាដាមួយគ្រឿងបន្ថែមទៀតនៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈម្សិលមិញនេះ ដែលនេះជាហេតុការណ៍មួយទៀតនៅលើដែនអាកាសនៃទ្វីបអាមេរិកខាងជើង រាប់ចាប់តាំងពីមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយគ្រឿង ដោយយន្តហោះចម្បាំងអាមេរិក។ 

លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បាននិយាយនៅក្នុងប្រតិបត្តិការរួមគ្នារវាងកងទ័ពអាកាសអាមេរិក និងកាណាដា ក្នុងការបាញ់ទម្លាក់ឧបករណ៍ម្យ៉ាងដែលហោះនៅលើដែនអាកាសរបស់កាណាដានោះថា នេះគឺជាការឈ្លានពានផ្លូវអាកាសជាបន្តបន្ទាប់ដ៏អាថ៍កំបាំងដែលមិនអាចកំណត់គោលដៅបាន។ 

នៅលើបណ្តាញ Twitter លោក Trudeau បានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក និងកាណាដា ត្រូវបានដាក់ពង្រាយ ហើយយន្តហោះ F-22 បានបាញ់់ទម្លាក់វត្ថុនោះដោយជោគជ័យ។ ភ្លាមៗបន្ទាប់ពីការទម្លាក់វត្ថុនោះ អាជ្ញាធរអាកាសចរណ៍បានបិទផ្នែកខ្លះនៃដែនអាកាសលើរដ្ឋម៉ុនតាណា ភាគពាយព្យនៃសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញអ្វីដែលគេហៅថាជាភាពមិនប្រក្រតីនៃរ៉ាដា។ 

រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយថា វត្ថុដែលត្រូវបានបាញ់ទម្លាក់នៅក្នុងយានគឺមានទំហំតូច និងមានរាងជាស៊ីឡាំង។ លោកស្រី Anand បានប្រាប់អ្នកយកព័ត៌មានថា៖ "វត្ថុនោះកំពុងហោះហើរក្នុងរយៈកម្ពស់ប្រហែល ៤០,០០០ហ្វីត ឬ​ប្រហែល ១២,២០០ម៉ែត្រ បានចូលទៅក្នុងដែនអាកាសកាណាដាដោយខុសច្បាប់ ហើយបានបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើរស៊ីវិល"។

លោកនាយករដ្ឋមន្រ្តីកាណាដាបាននិយាយថា លោកបានជួបជជែកពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ជុំវិញការលុកលុយចុងក្រោយនេះ ខណៈដែលលោកស្រី Anand ក៏បានបញ្ជាក់ដែរថា លោកស្រីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ជុំវិញបញ្ហានេះដូចគ្នា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក