ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៤

ភ្នំពេញ: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៤រួមមាន៖

១, ហាងលក់កង់​ Scott Cambodia ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​១២៤-១២៦Eo ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង១៧៖០៥ដល់១៧៖១៥ មូលហេតុអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញនៅ​ទីតាំងខាងលើនេះ បុគ្គលិកនៅទីតាំងនេះបានធ្វើតេស្ដរួច និងទទួលបានលទ្ធផល អវិជ្ជមាន។

២, ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖១០ តទៅ មូលហេតុអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។

៣, ហាង​ មីហឹរកូរ៉េ៧កំរិត សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩៖១០ មូលហេតុអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបមីហឹរ នៅ​ទីតាំងខាងលើនេះ។

៤, ហាង​មីហឹរកូរ៉េ ៧ កំរិតដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ដល់១៧៖២0 មូលហេតុអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅហូបមីហឹរនៅ​ទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៤នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក