ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានជួបប្រជុំជាមួយ VOD ពាក់ពន្ធ័ការចុះផ្សាយព័ត៌មានមិនត្រឹមត្រូវធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់រដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ តំណាងក្រសួងព័ត៌មានបានអញ្ជើញតំណាងសារព័ត៌មានវីអូឌីមកជួបប្រជុំគ្នាដើម្បីឲ្យបកស្រាយពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មានដែលថាលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយទៅតួកគីជំនួសនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ។

ទូរទស្សន៍ជាតិបានចុះផ្សាយថា៖ «នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងក្រសួងព័ត៌មាន បានអញ្ជើញតំណាងវិទ្យុ VOD បានជួបប្រជុំគ្នាដើម្បីឱ្យតំណាងវិទ្យុ VOD បកស្រាយពាក់ពន្ធ័ការមួលបង្កាច់ពីវិទ្យុ VOD មកលើ ឯកឧត្តម ហ៊ុន ម៉ាណែត»។

ជំនួបនេះគឺបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញក្រោយពីមានអ្នកខំមិនម្នាក់ស្នើឱ្យរដ្ឋាភិបាលទុកពេលសម្រាប់ស្ថាប័ននេះបកស្រាយ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១២ ខែកុម្ភៈថា៖ «ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០:០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ២០២៣វិញ»។

បន្ថែមលើនេះសម្ដេចក៏បញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់ VOD តែម្ដង ត្រឹមម៉ោង១០ៈ០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះក្នុងករណីដែលសារព័ត៌មានអនឡាញនេះមិនបានធ្វើការសូមទោស។

សម្ដេចថា៖ «ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក