ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបន្ថយពេលវេលាឲ្យ VOD សុំទោសមក២៤ម៉ោងវិញ ក្រោយមានអ្នកខំមិនលើហ្វេសបុកសម្ដេចម្នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញក្រោយពីមានអ្នកខំមិនម្នាក់ស្នើឱ្យរដ្ឋាភិបាលទុកពេលសម្រាប់ស្ថាប័ននេះបកស្រាយ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១២ ខែកុម្ភៈថា៖ «ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ២០២៣វិញ»។

បន្ថែមលើនេះសម្ដេចក៏បញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់ VOD តែម្ដង ត្រឹមម៉ោង១០ៈ០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះក្នុងករណីដែលសារព័ត៌មានអនឡាញនេះមិនបានធ្វើការសូមទោស។

សម្ដេចថា៖ «ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។

សារព័ត៌មានអនឡាញ VOD កាលពីថ្ងៃទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយដោយបានសរសេរថាខ្លួនបានយោងលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់អំពីការផ្ដល់ជំនួយទៅកាន់ប្រទេសទួកគីដែលលោកថាការចុះហត្ថលេខាផ្ដល់ជំនួយដោយលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីជំនួសសម្ដេចតេជោគឺមិនខុសនោះទេ។ ដែលការលើកឡើងនេះត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោល។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា៖ «ការលើកឡើងផ្ទុយគ្នានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី»។

ការចុះផ្សាយនេះបានធ្វើឲ្យលោក ហ៊ុន ម៉ាណែត ថាជារឿងមិនពិតស្នើឲ្យ VOD បង្ហាញភស្ភុតាង និងសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក