ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី រួមទាំងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ប្រទេសចិននៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។
ព្រះទីនាំងយន្តហោះពិសេសរបស់ព្រះអង្គទាំងទ្វេរបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃអាទិត្យនេះ។
ជាទូទៅព្រះមហាក្សត្រ និងសម្ដេចម៉ែ តែងយាងទៅប្រទេសចិនពិនិត្យសុខភាពជាទៀងទាត់ ២ដង ក្នុង១ឆ្នាំ នៅប្រទេសចិន។
អំឡុងពេលព្រះមហាក្សត្រអវត្តមានពីប្រទេស ប្រធានព្រឹទ្ធសភា សាយ ឈុំ នឹងធ្វើជាប្រមុខរដ្ឋស្ដីទីរហូតដល់ពេលដែលព្រះអង្គត្រលប់មកវិញ៕