ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីអង់គ្លេស ជាប់ចត្តាឡីស័កម្តងទៀត!

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Jonhson នឹងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃសាជាថ្មីម្តងទៀត ដើម្បីតាមដានអាការៈរបស់ខ្លួន ក្រោយលោកត្រូវបានគេបញ្ជាក់ថា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលការសម្រេចនេះបានផ្លាស់ប្តូរភ្លាម ដោយដំបូងឡើយលោកបានប្រកាសថា នឹងមិនដាក់ខ្លួនឱ្យនៅដាច់ដោយឡែកឡើយ។

ឧុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានបញ្ជាក់ដែរថា មិនមែនតែលោកនាយករដ្ឋមន្រ្តីអង់គ្លេសម្នាក់ឯងដែលត្រូវចត្តាឡីស័កនោះទេ ខណៈមន្រ្តីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុមួយរូបទៀត ពោលគឺលោក Rishi Sunak ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា បន្ទាប់ពីអ្នកទាំងពីរបានជួបជាមួយអគ្គលេខាធិការសុខាភិបាល លោក Sajid Javid នៅថ្ងៃសុក្រ ដែលក្រោយមកបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩កាលពីថ្ងៃសៅរ៍។ លោក Sajid Javid បានបញ្ជាក់ថា លោកបានចាក់វ៉ាក់សាំងកូវីដ-១៩​ រួចរាល់ហើយ ប៉ុន្តែក្រោយមានអាការៈសង្ស័យមួយចំនួន លោកក៏បានធ្វើតេស្ត និងជាលទ្ធផលមានវិជ្ជមានកូវីដ-១៩ តែម្តង។

គួរបញ្ជាក់ថា ប្រជាជនអង់គ្លេសទាំងអស់ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នឹងទទួលបានសារបញ្ជាក់តាមទូរស័ព្ទដៃ ដើម្បីឱ្យពួកគេតាមដានអាការៈរបស់ខ្លួនរយៈពេល ១០ថ្ងៃ។ យ៉ាងណាមិញ នេះមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ឡើយ ពោលពួកគេតម្រូវឱ្យតាមដានបែបនេះ ដើម្បីការពារ និងជៀសវាងការចម្លងកូវីដ-១៩ ទៅកាន់មនុស្សផ្សេងទៀត។

គួរឱ្យដឹងដែរថា លោក Boris Jonhson ធ្លាប់បានឆ្លងកូវីដ-១៩ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងររហូតដល់ទទួលបានការសង្គ្រោះនៅមន្ទីរពេទ្យរយៈពេល ៣យប់ កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ៕

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Jonhson

លោក Rishi Sunak

លោក Sajid Javid


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក