ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Breaking News: នាយករដ្ឋមន្ត្រីត្រៀមប្ដឹងទៅតុលាការបើ VOD មិនសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៧២ម៉ោង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទុកពេលឲ្យសារព័ត៌មាន VOD សុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ក្រោយពីបានចុះផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្តល់ជំនួយទៅតួកគីជំនួសនាយករដ្ឋមន្ត្រី។ ផុតការកំណត់រដ្ឋាភិបាលអាចនឹងប្ដឹងទៅកាន់តុលាការ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា សារព័ត៌មាន VOD អាចភ័ន្តច្រឡំ ឬមានចេតនាក្នុងការមួយបង្កាច់លើលោក ហ៊ុន ម៉ាណែត ឬរាជរដ្ឋាភិបាល ខណៈមានតែនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះមានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។

សម្ដេចប្រកាសទុកពេលឲ្យសារព័ត៌មាន VOD ចំនួន ៧២ម៉ោងធ្វើការសុំទោស និងបានបញ្ជាទៅប្រធានមេធាវីរាជរដ្ឋាភិបាលលោក គី តិច ត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីមិនព្រមសូមទោស។

សម្ដេចតេជោបញ្ជាក់ថា៖ «សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភ័ក្តបរទេស ឬសង្គមសុីវឹលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)»។

សម្ដេចតេជោបញ្ចាក់ថា រដ្ឋាភិបាលមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវនោះឡើយ។

កាលពីព្រឹកមិញអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើទៅកាន់សារព័ត៌មាន VOD ឱ្យបង្ហាញភស្តុតាង បន្តាប់ពីបានចុះផ្សាយថាលោកធ្វើការចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើ facebook page របស់លោកនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា៖ «ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ»។

លោកថាលោកបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់ និងថាបើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការ «សុំទោស» ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។

លោកបញ្ចាក់ថា៖ «ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មានវីអូឌីបានចុះផ្សាយដោយបានលើកយកការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់អំពីការផ្ដល់ជំនួយទៅកាន់ប្រទេសទួកគីដែលលោកថាការចុះហត្ថលេខាផ្ដល់ជំនួយដោយលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីជំនួសសម្ដេចតេជោគឺមិនខុសនោះទេ។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា៖ «ការលើកឡើងផ្ទុយគ្នានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក