ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិនបង្ហាញជំនឿចិត្តលើភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានបង្ហាញនូវជំនឿចិត្តលើភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងជឿថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា។

ថ្លៃនៅក្នុងសន្និសិទសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិននារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះលោក សុខ ចិន្តាសោភា បានឱ្យដឹងថា ប្រតិភូដែលបានអមដំណើរសម្ដេចតេជោទៅកាន់ប្រទេសចិនលើកនេះគឺមានចំនួនច្រើនដែលរួមមានទាំងកូនទាំងពីររបស់សម្ដេចតេជោគឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ផងដែរ។

លោកបានបន្ថែមថានៅក្នុងដំណើរទស្សនកិច្ចនោះក្នុងពេលដែលសម្ដេចតេជោនិងប្រតិភូអញ្ជើញចូលជួបប្រធានាធិបតីប្រទេសចិន លោក ស៊ី ជីងពីន ពេលដែលចាប់ផ្ដើមប្រជុំលោកបានលើកឡើងអំពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត នឹងបានជឿជាក់អំពីការបន្តវេននៃគណបក្សប្រជាជនដែលលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងនោះ។

កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកមានឋាន្តរស័ក្កិជាឧត្តមសេនីយ៍ឯក (ផ្កាយបី) នៃកងទ័ពជាតិ។

ជាមួយគ្នានឹងការចាប់អារម្មណ៍ពីប្រធានាធិបតីចិនចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់លោក ហ៊ុន ម៉ានី ក៏ទទួលបានចំណាប់អារម្មណ៍ពីប្រធានសភាចិនផងដែរ។ ប្រធានសភាចិនបានស្គាល់និងដឹងពីលោក ហ៊ុន ម៉ានី ដែលជាយុវជនមួយដែលមានសមត្ថភាពនិងជឿថាការដឹកនាំយុវជនរបស់លោក ហ៊ុន ម៉ានី គឺពិតជាមានប្រសិទ្ធភាពនិងដឹកនាំយុវជនកម្ពុជានាថ្ងៃអនាគតបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក