ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាហ្សង់ទីនព្រួយបារម្ភពីអត្រាស្រ្តីមានផ្ទៃពោះជនជាតិរុស្សីច្រើនចូលមកសម្រាលកូនក្នុងប្រទេស

អាហ្សង់ទីន៖ រដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីនកំពុងសម្តែងការព្រួយបារម្ភចំពោះចំនួនស្ត្រីមានផ្ទៃពោះជាជនជាតិរុស្សីដ៏ច្រើនគួរឱ្យកត់សម្គាល់ បានធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួនដើម្បីសម្រាលកូន ដែលជាមធ្យោបាយមួយអាចឱ្យពួកគេទទួលបានសញ្ជាតិអាហ្សង់ទីន។ ថ្មីៗនេះ អាជ្ញាធរអន្តោប្រវេសន៍ហាមឃាត់ស្ត្រីជនជាតិរុស្សីមានផ្ទៃពោះចំនួន 6 នាក់មិនឱ្យចូលប្រទេសអាហ្សង់ទីនក្នុងសប្តាហ៍នេះ ដោយ ៣នាក់ត្រូវបានហាមឃាត់កាលពីថ្ងៃពុធ និង៣នាក់នៅថ្ងៃព្រហស្បតិ៍ ដោយស្រ្តីទាំងនោះបានព្យាយាមអះអាងថាពួកគេគឺជាអ្នកទេសចរ។ យ៉ាងណាក៏៏៏ដោយ ក៏មានស្រ្តីមួយចំនួនព្យាយាមបំពេញឯកសារបែបបទដើម្បីអាចចូលទៅកាន់ប្រទេសអាហ្សង់ទីនដោយស្របច្បាប់ផងដែរ។ 

ស្រ្តីម្នាក់ឈ្មោះ Christian Rubilar ជាម្នាក់ក្នុងចំណោម ៦នាក់ដែលត្រូវបានអាជ្ញាធរហាមឃាត់បាននិយាយនៅអាកាសយានដ្ឋានអន្តរជាតិ Ezeiza ថា ពួកគេ​ដែល​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ មិន​បាន​បំពាន​ច្បាប់​អន្តោប្រវេសន៍​ណាមួយឡើយ ហើយពួកគេ​កំពុង​ត្រូវបាន​ដកហូត​សេរីភាព​ដោយ​ខុសច្បាប់។ មន្រ្តីផ្នែកអន្តោប្រវេសន៍បាននិយាយថា ចៅក្រមទំនងជាអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះទាំងនោះអាចចូលមកក្នុងប្រទេសបាន បើទោះបីជាពួកគេបានព្យាយាមបន្លំថាពួកគេជាភ្ញៀវទេសចរក៏ដោយ ប៉ុន្តែអ្វីដែលគេយកចិត្តទុកដាក់គឺការមានផ្ទៃពោះរបស់ពួកគេទៅវិញទេ។ 

បើតាមមន្រ្តីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍បានឱ្យដឹងថា ចំនួននៃស្រ្តីមានផ្ទៃពោះចូលមកកាន់ប្រទេសអាហ្សង់ទីនពិតជាមានការកើនឡើងពិតមែន ជាក់ស្តែងគ្រាន់តែមួយយប់នៅថ្ងៃព្រស្បតិ៍ តាមជើងហោះហើររបស់ក្រុមហ៊ុន Ethiopian Airlines គេសង្កេតឃើញមានស្រ្តីមានផ្ទៃពោះជនជាតិរុស្សីចំនួន ៣៣នាក់បានចូលមកប្រទេសអាហ្សង់ទីន ដែលភាគច្រើនមានផ្ទៃពោះចន្លោះពី ៣២-៣៤សប្តាហ៍។ ប្រភពដដែលបានបន្តថា កាលពីឆ្នាំមុនមានភ្ញៀវបរទេសរុស្សីចំនួន ២១,៧៥៧នាក់បានចូលមកកាន់ប្រទេសអាហ្សង់ទីន ដែលក្នុងនោះស្រ្តីមានផ្ទៃពោះមានប្រមាណ ១០,៥០០នាក់។ 

តាមច្បាប់របស់អាហ្សង់ទីន នរណាក៏ដោយឱ្យតែកើតនៅលើទឹកដីរបស់អាហ្សង់ទីនត្រូវបានផ្តល់សញ្ជាតិភ្លាមៗ ខណៈដែលកូនមានសញ្ជាតិអាហ្សង់ទីននឹងកាន់តែជួយសម្រួលដល់ការស្នើសុំសញ្ជាតិរបស់ឪពុកម្តាយ។ អាជ្ញាធរបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនមានបញ្ហាអ្វីជាមួយពលរដ្ឋរុស្ស៊ីដែលមកដល់ប្រទេសអាហ្សង់ទីន និងមានបំណងចង់បានសញ្ជាតិអាហ្សង់ទីនទេ ប៉ុន្តែពួកគេចង់ធ្វើឱ្យប្រាកដថាពួកគេពិតជាមានគម្រោងរស់នៅក្នុងប្រទេសនេះ។ បញ្ហាប្រឈមនឹងការផ្តល់សញ្ជាតិនេះបានកើតមានឡើង ក្រោយពេលដែលមានការចាប់បានស្រ្តីជាចារកម្មជនជាតិរុស្សី ដែលកាន់លិខិតឆ្លងដែនអាហ្សង់ទីននៅក្នុងប្រទេសស្លូវេនី៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក