ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខភាពទាំង ៣ នៃការប្រជែងពានរង្វាន់ FIFA Best Men Player

អន្តរជាតិ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបានប្រកាសថានឹងមានវត្តមានជាបេក្ខភាពប្រជែងពានរង្វាន់ប្រចាំឆ្នាំ FIFA Best Men Player រួមជាមួយកីឡាករចំនួន ២រូបផ្សេងទៀតរួមមានខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Karim Benzema និងកីឡាករ Kylian Mbappe របស់ក្លិប Paris Saint-Germain។ នេះបើតាមការបញ្ចេញបញ្ជីឈ្មោះបេក្ខភាពដោយស្ថាប័ន FIFA នៅយប់ថ្ងៃសុក្រម្សិលមិញ។ 

Messi ទំនងជាមានភាគរយខ្ពស់ក្នុងការឈ្នះពាន FIFA Best Men Player ជាលើកទី២ ក្រោយឈ្នះពាននេះម្តងរួចមកហើយកាលពីឆ្នាំ២០១៩ បន្ទាប់ពីកីឡាកររូបនេះជួយឱ្យអាហ្សង់ទីន ឈ្នះពាន FIFA World Cup ក្រោយយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងមួយព្រឹត្តិការណ៍ រួមជាមួយការឈ្នះពាន Golden Ball ជាលើកទី២ផងដែរ។  

គួរបញ្ជាក់ថា កីឡាករឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ Kylian Mbappe រួមជាមួយ Karim Benzema ម្ចាស់ពាន Ballon d'Or ក៏ជាប់ឈ្មោះជាបេក្ខភាព ៣នាក់ចុងក្រោយជាលើកដំបូងរបស់ខ្លួនផងដែរ។ 

ដោយឡែកសម្រាប់ពានរង្វាន់ផ្នែកនារីវិញ កីឡាការិនីអេស្ប៉ាញ Alexia Putellas មានភាគរយក្នុងការឈ្នះពាន FIFA Best Women Player ២ឆ្នាំជាប់ៗគ្នា បើទោះបីជាអវត្តមានតាំងពីខែកក្កដា ដោយសារបញ្ហារបួសក៏ដោយ។ ក្រៅពីនេះ វត្តមានកីឡាការិនី ២រូបទៀតរួមមាន ខ្សែប្រយុទ្ធ Beth Mead ក៏ជាប់ឈ្មោះក្រោយជួយឱ្យអង់គ្លេសគ្រងជើងឯក Euro 2022 ព្រមទាំងជាកីឡាការិនីល្អ និងស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ផងដែរ។ មួយរូបចុងក្រោយគឺកីឡាការិនីអាមេរិក Alex Morgan ដែលជាប់ឈ្មោះកាលពីឆ្នាំ២០១៩ ក៏មានវត្តមានសាជាថ្មីផងដែរ។ 

អ្នកឈ្នះពានកីឡាករ និងកីឡាការិនីល្អបំផុតរបស់ FIFA នឹងត្រូវប្រកាសនាថ្ងៃទី២៧ ខែកុម្ភៈខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក