ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ជប៉ុនផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងដែលអាចបាញ់ពន្លត់អគ្គិភ័យដល់អគារកម្ពស់ ១៣ជាន់

ព្រះសីហនុ៖ សមាគមជប៉ុន-កម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុនូវរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងដែលអាចបាញ់ពន្លត់អគ្គិភ័យដល់អគារដែលមានកម្ពស់ចំនួន ១៣ជាន់។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងលោក តាកាហាស្សិ ហ្វូមីអាគិ អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យជណ្តើរវែងដែលមានដៃប្រវែង ៣៥ម៉ែត្រ ដែលអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានថ្លែងថា ការផ្ដល់នូវរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ១គ្រឿងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយរថយន្តពន្លត់អគ្គិភ័យនេះជាសម្ភារដ៏សំខាន់ក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យ និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គិភ័យក្នុងខេត្តព្រះសីហនុ។

ជាមួយនឹងវត្ថុដ៏មានតម្លៃនេះ លោក គួច ចំរើន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសណ្ដាប់ធ្នាប់ សង្គ្រោះ និងពន្លត់អគ្គិភ័យត្រូវបន្តការយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ និងធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង។

ទន្ទឹមនោះលោកក៏បានណែនាំមន្ត្រីជំនាញត្រូវធ្វើការហ្វឹកហ្វឺនកម្លាំងបង្ការបស់ខ្លួនជាប្រចាំ ដើម្បីពង្រឹងគុណភាព សមត្ថភាព និងស្មារតីគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះហានិភ័យនានាដែលកើតមានឡើងនាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក