ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុន Meta អនុញ្ញាតឱ្យលោក Trump ប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឡើងវិញ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Meta ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញសង្គមយក្សចំនួន ២ គឺ Facebook និង Instagram នោះ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យលោក Donald Trump អាចភ្ជាប់ចូលប្រើប្រាស់ទៅលើបណ្តាញសង្គមផ្លូវការទាំងពីររបស់លោកវិញបានហើយ។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Meta បានថ្លែងបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោយពីគណនីរបស់លោក Donald Trump ត្រូវបានផ្អាកដំណើរការជាង ២ឆ្នាំ ក្រោយកើតមានហេតុការណ៍កុបកម្មមួយកើតឡើងនៅវិមានកាប់ពីតូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។​

គួរបញ្ជាក់ថា ក្រុមហ៊ុន Meta កាលពីខែមករាកន្លងទៅបានបញ្ជាក់ថា ក្រុមហ៊ុននឹងដកបំរាមចេញពីគណនីរបស់លោក Donald Trump នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនឹងដាក់ការពិន័យជាថ្មីបន្ថែមជាការផ្អាកគណនីរបស់លោក Trump ចន្លោះពីមួយខែទៅពីរឆ្នាំ  ប្រសិនបើអតីតប្រធានាធិបតីរូបនេះប្រព្រឹត្តទង្វើណាមួយដែលបានរំលោភបំពានលើគោលការណ៍ ជាពិសេសលើសារនយោបាយរបស់លើបណ្តាញសង្គមណាមួយរបស់ខ្លួនសាជាថ្មីម្តងទៀត។

ការប្រកាសរបស់ក្រុមហ៊ុន Meta នេះមានន័យថា លោក Trump នឹងអាចទទួលបានមកវិញនូវវេទិកាសំខាន់ៗសម្រាប់ការផ្សព្វផ្សាយគោលនយោបាយស្វែងរកសំឡេងឆ្នោតរបស់ខ្លួន និងស្វែងរកនូវការគាំទ្រផ្នែកថវិកាលើវិស័យនយោបាយរបស់លោក មុននឹងការចាប់ផ្តើមសាជាថ្មីម្តងទៀតក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតសកលនាឆ្នាំ២០២៤ខាងមុខនេះ។ 

គួរឱ្យដឹងផងដែរថា លោក Donald Trump មានអ្នកតាមដាន (Followers) លើបណ្តាញសង្គម Facebook ចំនួន ២៣លានគណនី និងនៅលើ Instagram មានអ្នកតាមដានចំនួនជាង ៣៤លានគណនី៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក