វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រថយន្ត Camary បុករះ PassApp និងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបុរសអ្នករត់ PassApp ម្នាក់ស្លាប់

ព្រះសីហនុ៖ រថយន្តម៉ាក Camary បានបើកទៅបុកម៉ូតូ PassApp រួចបន្តជ្រុលទៅបុករថយន្តម៉ាក Camary មួយគ្រឿងទៀត បណ្តាលឱ្យអ្នករត់កង់បីម្នាក់ស្លាប់ពេលបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២កន្លះយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លើផ្លូវ៧មករា ត្រង់ចំណុចជិតស្តុបជាងលីម ស្ថិតក្នុង ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ភាគីខាងរថយន្តដែលជិះបុកគេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមកដោះស្រាយបន្តតាមនិតិវិធី។ ចំណែកយានយន្តទាំង៣គ្រឿងជាវត្ថុតាង សមត្ថកិច្ច ក៏បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុតាមនិតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក