ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មាននិស្សិតខ្មែរ២នាក់រស់នៅតំបន់មានគ្រោះរញ្ចួយដីនៅតួកគី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន បានឲ្យដឹងថាមាននិស្សិតខ្មែរពីររូបបានទៅសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដីប្រទេសតួកគី តែទោះជាយ៉ាងណានិស្សិតពីររូបនោះគឺមានសុវត្ថិភាពធម្មតា និងត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។

លោក អាន សុខខឿន បញ្ចាក់ថា៖ «នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ និស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ាដែរ»

លោកបញ្ចាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀតផងដែរ។

គួរអត់ដឹងផងដែរថាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ការរញ្ជួយដីលើកដំបូងនៅភាគខាងត្បូងតួកគី និងខាងជើងស៊ីរី បានវាយប្រហារនៅពេលដែលមនុស្សដេកលក់ ហើយវាស់កម្រិត ៧.៩រ៉ិចទ័រ ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយនៅក្នុងតំបន់ក្នុងរយៈពេលយ៉ាងហោចណាស់មួយសតវត្ស។ តាមសេចក្ដីរាយការណ៍រហូតមកដល់ពេលនេះមានមនុស្សជាង ២ម៉ឺននាក់ហើយត្រូវបានរាយការណ៍ថាបានស្លាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក