ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាស្នើជប៉ុនជួយគាំទ្រដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាសម្រាប់ត្រៀមប្រកួតប៉ារ៉ាហ្គេម

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន និងប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា លោក លី ធុជ បានស្នើឱ្យជប៉ុនជួយគាំទ្ររទេះរុញប្រកួតរបស់ជប៉ុន ឧបត្ថម្ភក្រុមអត្តពលិកនៅខេត្តសៀមរាប និងសាងសង់ដំបូលរោងនៅសាលាខេត្តបាត់ដំបង និងសាងសង់ទីលាននៅខេត្តសៀមរាប ដើម្បីសម្រួលឱ្យក្រុមកីឡាករត្រៀមខ្លួនប្រកួតស៊ីហ្គេម និងអ៊ាសានប៉ារ៉ាហ្គេមនៅខែឧសភា ខាងមុខនេះ។

លោកបានលើកឡើងនូវសំណើនេះក្នុងឱកាសដែលលោកទៅចូលរួមក្នុងពិធីជូនដំណើរក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាចំនួន ១៥រូបទៅចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ២០២២ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងសំណើនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី លោក អ៊ុអិណុ អាត្សឹស៊ី (UENO ATSUSHI) បានលើកឡើងថា ឥឡូវនេះស្ថានទូតជប៉ុនមិនទាន់អាចឆ្លើយតបនឹងសំណើនេះបានភ្លាមៗនៅឡើយទេ ដោយសារត្រូវតែមានការពិភាក្សាគ្នាបន្ថែមទៀតជាមួយនឹងក្រសួងការបរទេសជប៉ុន ហើយលោកអះអាងថានឹងយកសំណើនេះទៅជម្រាបជូនក្រសួងការបរទេសជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក