ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាចំនួន ១៥រូបនឹងចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS នៅជប៉ុន

ភ្នំពេញ៖ អត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាចំនួន ១៥រូបនឹងអញ្ជើញទៅចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS នៅជប៉ុនរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៥-២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះដើម្បីហ្វឹកហាត់រួមគ្នាជាមួយក្រុមជប៉ុន និងផ្លាស់ប្តូរបទពិសោធ និងចែករំលែកវប្បធម៌រវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានរួមគ្នារៀបចំពិធីជូនដំណើរក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាចំនួន ១៥រូបទៅចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ២០២២។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី លោក អ៊ុអិណុ អាត្សឹស៊ី (UENO ATSUSHI) បានលើកឡើងថាដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱកាសឱ្យកីឡាករអាចពង្រឹង ជំនាញរបស់ក្រុមបាល់បោះរទេះជនពិការកម្ពុជា និងការយល់ដឹងអំពីប្រទេស និងវប្បធម៌ជប៉ុន កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចទៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយនេះ ក្រុមកីឡាការិនីកម្ពុជានឹងអាចប្រើប្រាស់បទពិសោធន៍ដែលទទួលបានក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អនៅក្នុងព្រឹត្តិការណ៍ ASEAN Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

អនុប្រធានទី១ អាជ្ញាធរមីន និងប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា លោក លី ធុជ បានថ្លែងថា កម្មវិធីផ្លាស់ប្តូរយុវជន JENESYS ដែលក្រុមកីឡាការិនីបាល់បោះរទេះជនពិការនឹងចូលរួមនោះនឹងជាការជំរុញទឹកចិត្តកីឡាការិនីកាន់តែមានភាពក្លាហ៊ាន មានទំនុកចិត្ត មានស្មារតីខ្ពស់។

លោក លី ធុជ បានណែនាំដល់ក្រុមកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាដូច្នេះថា៖ «កុំយកតែពានមកផ្ទះ តែត្រូវធ្វើឱ្យយើងមានមោទកភាពក្នុងនាមជាខ្មែរ និងសូមចែករំលែកក្តីរីករាយ ក្តីស្រឡាញ់ និងភាពធន់នៃទឹកចិត្តរបស់ខ្មែរដែលអាចធ្វើបាន ដល់មិត្តនៅក្រៅប្រទេសរបស់យើង»។

តំណាងកីឡាការិនីបាល់បោះរទេះរុញជនពិការ អ្នកស្រី សៀង សុខច័ន្ទ មានភាពសប្បាយរីករាយដែលទទួលបានឱកាសទៅចូលរួមផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមអត្តពលិកជប៉ុន។ អ្នកស្រីនិយាយដូច្នេះថា៖ «យើងក៏អាចពង្រឹងសមត្ថភាពយើងឱ្យខ្លាំងជាងមុនទៀត មួយទៀតយើងអាចផ្លាស់ប្តូរពីអរិយធម៌ វប្បធម៌ខ្មែរយើងទៅប្រទេសជប៉ុន ហើយខ្មែរយើងនឹងយល់ដឹងពីអរិយធម៌ជប៉ុនដូចគ្នាដែរ»។

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី ដែលមានវត្តមាននៅក្នុងពិធីជូនដំណើរក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាទៅទស្សនកិច្ចនៅជប៉ុនដែរនោះបានបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុមកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាទៅចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ខណៈកន្លងមកជប៉ុនក៏ធ្លាប់បានបញ្ជូនក្រុមអត្តពលិកកីឡាជាច្រើនប្រភេទទៀត ព្រមទាំងក្រុមយុវជន និស្សិត និងសិស្សានុសិស្សកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក