ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋ២ភូមិក្នុងខេត្តព្រះវិហារ ប្រារព្ធពិធីឡើងអ្នកតាក្នុងតំបន់ប្រាសាទកោះកេរ ដែលជាទំនៀមពីបុរាណ

ព្រះវិហារ៖ ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចុះសិក្សា និងអង្កេត នៅភូមិបុរាណចំនួន២គឺ ភូមិកោះកេរ និងភូមិសំបូរ បង្ហាញថា ប្រជាជននៅទីនោះតែងតែមានការគោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួន ក្នុងនោះមានពិធីមួយក្នុងពិធីជាច្រើនទៀត ដែលគេតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងខែមាឃ គេហៅថា “ពិធីឡើងអ្នកតា” ។

ជារៀងរាល់ឆ្នាំ ក្នុងខែមាឃ អ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងប្រារព្ធពិធីសែនព្រេនឡើងអ្នកតា ព្រោះពួកគេគិតថា ការធ្វើបែបនេះ បាននាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលភូមិ។

ពិធីឡើងអ្នកតានៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា ដោយគេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើន ពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដែលមានកិច្ចបញ្ជាន់រូប ដើម្បីប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកតា។

ម៉្យាងទៀត គេធ្វើឡើងក៏ក្នុងគោលបំណងដេញនូវឧបទ្រពចង្រៃនានា ពីក្នុងសហគមន៍របស់ពួកគេរស់នៅ តាមរយៈកិច្ចមួយ ក្នុងពិធីឡើងអ្នកតានោះ ដែលគេហៅថា កិច្ចដេញរមល់របាល ឬហៅថា “កិច្ចដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ”។

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ នាពេលខាងមុខនេះនឹងចងក្រងឯកសារប្រវត្តិនៃការធ្វើពិធីនេះ ដើម្បីផ្សព្វផ្សាយ ដល់មនុស្សជាតិ បានសិក្សាស្វែងយល់កាន់តែច្បាស់ ពីកេរតំណែលរបស់ដូនតា នៃជំនឿសាសនា បែបអរូបិយរបស់ប្រជាជន នៅភូមិទាំងពីរនេះ។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកថា ការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីតាំងពីដូនតា នៃពិធីឡើងអ្នកតារបស់អ្នកភូមិសំបូរ និងភូមិកោះកេរ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរនេះ បានជួយលើកស្ទួយវិស័យទេសចរណ៍ នៃជំនឿសាសនាបែបអរូបិយ បានមួយផ្នែក និងជាអត្តសញ្ញាណមួយ ដែលបន្សល់ទុកតាំងពីដូនតាមក សម្រាប់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាមនុស្សជាតិទូទាំងសកលលោក បានដឹង និងសិក្សាស្វែងយល់ពីវប្បធម៌ ទំនៀបទម្លាប់ ប្រពៃណី សាសនារបស់ដូនតាខ្មែរកាន់តែច្បាស់។

គួរឱ្យដឹងដែរថា ក្រៅពីពលរដ្ឋក្នុងខេត្តព្រះវិហារ ក៏មានពលរដ្ឋរស់នៅតំបន់អង្គរ ខេត្តសៀមរាប បានរៀបចំពិធីឡើងអ្នកតានេះផងដែរ ដែលជាទំនៀមពីបុរាណកាលមកក្នុងបំណងសុំសេចក្ដីសុខ និងបញ្ជៀសពីជំងឺឈឺថ្កាត់នានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក