ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃ មានអ្នកឆ្លងកូវីដ-១៩ថ្មីច្រើនជាង ១ម៉ឺននាក់ ជាតួលេខខ្ពស់ ៤ថ្ងៃជាប់គ្នា

ថៃ៖ ប្រទេសថៃ បានរាយការណ៍ពីចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១១,៧៨៤ នាក់នៅថ្ងៃចន្ទ ទី១៩​ ខែកក្កដានេះ ស្របពេលដែលចំនួនតួលេខអ្នកឆ្លងថ្មីកើនឡើងខ្ពស់បំបែកកំណត់ត្រាថ្មី ៤ថ្ងៃបន្តបន្ទាប់  ហើយថៃកំពុងប្រយុទ្ធមិនដកដៃទល់នឹងរលកថ្មីដ៏អាក្រក់បំផុតមិនធ្លាប់ជួបនេះ។

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏បានប្រកាសពីអ្នកស្លាប់ថ្មីចំនួន ៨១នាក់ទៀត នាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣,៤២២នាក់ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩បានកើនឡើងសរុបរហូតដល់ ៤១៥,១៧០នាក់។

កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញនូវវិធានការរឹតត្បិតបន្ថែមទៀតពាក់ព័ន្ធនឹងការធ្វើដំណើរ រួមទាំងទីតាំងផ្សារទំនើបជាដើម ជាពិសេសគឺបំរាមគោចរពេលយប់ ដោយអនុវត្តពីម៉ោង ៩យប់ ដល់ម៉ោង ៤ទាបភ្លឺ ជំហានដំបូងអនុវត្តទៅលើខេត្ត ៣ជាមុនសិនរួមមាន ខេត្តឈុនបុរី, អយុធ្យា និងខេត្តឆាឆេងសៅ។

ក្រៅពីនេះ ដើម្បីកាត់បន្ថយការរីករាលដាលឆ្លងជាចង្កោម រដ្ឋាភិបាលថៃក៏បានដាក់បំរាមមិនឱ្យមានការប្រមូលផ្តុំហ្វូងមនុស្សច្រើននោះឡើយ ដោយអ្នកដែលប្រព្រឹត្តល្មើសនឹងត្រូវប្រឈមក៏ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬអាចប្រកាសពិន័យជាប្រាក់ចំនួន ៤ម៉ឺនបាត (ជាង ១,៣០០ដុល្លារអាមេរិក)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក