ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃគំរាមថាប្រទេសណាដែលចូលរួមប្រកួត «គុនខ្មែរ» ស៊ីហ្គេមនឹងមិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីប្រដាល់ដែលធ្វើក្នុងប្រទេសខ្លួននៅចុងឆ្នាំនេះទេ

ថៃ៖ ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម Muaythai (IFMA) លោក Sakchye Tapsuwan បានប្រកាសថាប្រទេសដែលចូលរួមប្រកួតកីឡា «គុនខ្មែរ» ក្នុងស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Asian Indoor and Martial Arts Games នៅប្រទេសថៃនៅចុងឆ្នាំនេះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍នៅថ្ងៃសុក្រនេះ។

ជាមួយគ្នានេះអគ្គលេខាធិការសហព័ន្ធ Muay Thai (IFMA) លោក Stephan Fox បានបញ្ជាក់ថា «គុនខ្មែរ» មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាវិញ្ញាសារកីឡានៅក្នុងការប្រកួតស៊ីហ្គេម និងមិនមាននៅក្នុងច្បាប់កីឡាអន្តរជាតិ ហើយលោកក៏បានជូនដំណឹងដល់សមាជិកប្រទេសដែលចូលរួមកីឡាស៊ីហ្គេមផ្សេងទៀតដែរថា ពួកគេមិនអាចចូលរួមព្រឹត្តិការណ៍នេះបានទេ ដែលនេះគឺជាការធ្វើទៅតាមច្បាប់ មិនមែនជាពហិការនោះទេ។

យ៉ាងណាមិញ អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ប្រទេសជាម្ចាស់ផ្ទះមានសិទ្ធិក្នុងការដាក់ប្រភេទកីឡាប្រពៃណីរបស់ខ្លួនជាវិញ្ញាសារនៃការប្រកួត ហើយកម្ពុជានៅតែបើកចំហជានិច្ចចំពោះប្រទេសដែលចង់ចូលរួម។

គួរឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំនៃការដាក់ប្រភេទកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម ២០២៣ គឺទទួលបានការគាំទ្រពី ៨ប្រទេស ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ រួមទាំងម្ចាស់ផ្ទះកម្ពុជា។

ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម Muaythai (Ifma) លោក Sakchye Tapsuwan ថាសហព័ន្ធមានការគោរពចំពោះគុនខ្មែរ ប៉ុន្តែមិនអាចបញ្ជូនអត្តពលិកទៅប្រកួតក្នុងវិញ្ញាសារគុនខ្មែរបានទេ ព្រោះវាខុសនឹងច្បាប់របស់ IFMA ម៉្យាងថៃមិនមានសមាគម «គុនខ្មែរ»។

លោក Sakchye Tapsuwan បានប្រាប់សន្និសីទសារព័ត៌មានថា៖ «សហព័ន្ធមានការគោរពចំពោះគុនខ្មែរ ប៉ុន្តែមិនអាចបញ្ជូនអត្តពលិកទៅប្រកួតក្នុងវិញ្ញាសារគុនខ្មែរបានទេ ព្រោះវាខុសនឹងច្បាប់របស់ Ifma ម៉្យាងថៃមិនមានសមាគម «គុនខ្មែរ» ហើយក៏បានពិភាក្សាជាមួយមន្ត្រីនៅគណៈកម្មាធិការជាតិអូឡាំពិកថៃ ដោយមានការយល់ព្រមជាគោលការណ៍»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក