ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីបារាំង ព្រមានពីការផ្តល់យន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែន

បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមាននៅថ្ងៃសុក្រ ខែកុម្ភៈនេះថា បើទោះបីជាបណ្តាសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនសម្រេចបញ្ជូននូវយន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែនក៏ដោយ ក៏ការបញ្ជូនសព្វាវុធនេះមិនអាចធ្វើបានឡើងត្រឹមរយៈពេល ២-៣ សប្តាហ៍បានដែរ។

លោក Macron បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ដែលមានការចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា"ខ្ញុំមិនច្រានចោលអ្វីនោះទេ ... ប៉ុន្តែវាមិនឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះទេ"។ 

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុកជាថ្មីនៅតំបន់ភាគខាងកើតដែលហែកហួរដោយសង្រ្គាមរបស់អ៊ុយក្រែន ហើយ Zelenskyy បានមកដល់ទីក្រុងឡុងដ៍ ប៉ារីស និងទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកអាវុធទំនើបបន្ថែមទៀតសម្រាប់កងកម្លាំងយោធារបស់លោក។ កន្លងមក អ៊ុយក្រែនបានដាក់គោលដៅបញ្ជាទិញនូវសព្វាវុធទំនើបៗរបស់លោកខាងលិចដែលរួមមាន យន្តហោះប្រយុទ្ធ ម៉ីសីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់ជាដើម ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នអ៊ុយក្រែនក៏កំពុងជួបប្រទះនូវវិបត្តិកង្វះខាតសព្វាវុធជាមូលដ្ឋានមួយចំនួនដូចជា គ្រាប់កាំភ្លើងធំ -ល-។ 

ចក្រភពអង់គ្លេសបានយល់ព្រមក្នុងការហ្វឹកហាត់លើអ្នកបើកយន្តហោះចម្បាំងរបស់អ៊ុយក្រែន ខណៈប៉ូឡូញ និងស្លូវ៉ាគីកំពុងពិចារណាទៅលើការបញ្ជូនអាវុធប្រភេទយន្តហោះប្រយុទ្ធ Mig-29 ដែលផលិតដោយអតីតសហភាពសូវៀត ដែលកងកម្លាំងទីក្រុងគៀវកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ ប៉ុន្តែបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមានការភ័យខ្លាចថា ការដាក់ពង្រាយយន្តហោះចម្បាំងលោកខាងលិចកម្រិតខ្ពស់នឹងបង្កឱ្យមានភាពតានតឹងកាន់ខ្លាំង និងអាចប្រថុយប្រថាននូវជម្លោះឱ្យផ្ទុះឡើងរវាងរុស្សី ជាមួយអង្គការ NATO។ 

បើទោះបីជាមានភាពស្រពិចស្រពិលទៅលើការផ្តល់យន្តហោះចម្បាំងឱ្យអ៊ុយក្រែនយ៉ាងណាក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី Emmanuel Macron រួមជាមួយមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបនៅតែសាទរ និងបានចាត់ទុកលោក Zelenskyy ជាវីរបុរស ព្រមទាំងសន្យាថានឹងឈរនៅខាងអ៊ុយក្រែនរហូតដល់ទទួលបានជ័យជម្នះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក