ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានទូតតួកគីប្រចាំកម្ពុជាប្រកាសទទួលជំនួយដែលចង់បរិច្ចាកដល់អ្នករងគ្រោះនៅតួកគី

ភ្នំពេញ៖ ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជាមានបំណងចង់បរិច្ចាក សម្លៀកបំពាក់ សម្ភារៈ និងរបស់ប្រើប្រាស់ផ្សេង អាចយកទៅកាន់ស្ថានទូតបាន ដើម្បីបញ្ចូនទៅដល់ពលរដ្ឋរងគ្រោះដោយការរញ្ជួយដីក្នុងប្រទេសតួកគី។

ស្ថានទូតតួកគីប្រចាំកម្ពុជាបង្ហោះសារថា៖ «ប្រជាពលរដ្ឋតួកគី និងមិត្តភ័ក្តិកម្ពុជា ក៏ដូចជាមិត្ដផ្សេងទៀតដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត (អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ក្នុងអំឡុងពេលម៉ោងធ្វើការ សម្រាប់កញ្ចប់ដែលត្រូវដឹកជញ្ជូននៅម៉ោងមិនធ្វើការ សូមទាក់ទងមកជាមុនតាមរយៈ +855 12 464 051»។

ស្ថានទូតតួកគីក៏នឹងបើកសៀវភៅរំលែកទុក្ខសម្រាប់អ្នកដែលចង់សរសេរសាររំលែកទុក្ខ ដល់ពលរដ្ឋតួកគីដែលអាចមកកាន់ស្ថានទូតនៅថ្ងៃទី១០ កុម្ភៈ ២០២៣ ចន្លោះពីម៉ោង ១០ព្រឹកដល់ ១២ថ្ងៃត្រង់ និងម៉ោង ២រសៀល ដល់ ម៉ោង ៦ល្ងាច។

ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជាក៏បានបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួនមួយសែនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ដល់ប្រទេសតួកគី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីកាលពីដើមសប្តាហ៍នេះ។

គួរឱ្យដឹងដែរថា កាលពីពេលថ្មីៗនេះ សោកនាដកម្មនៃការបាត់បង់ជីវិត និង របួសប្រជាជនរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈថ្ងៃនេះមានចំនួនអ្នកស្លាប់មានជាង ១៧ ០០០នាក់នៅក្នុងប្រទេសទួរគី និង ៣ ០០០នាក់ជាងនៅក្នុងប្រទេសស៊ីរ៉ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក