ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិនចាត់ទុកសម្តេចតេជា ហ៊ុន សែន ជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិន

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្វាគមន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន។ នេះបើយោងតាមសារលើបណ្តាញសង្គមរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន នៅថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកពីបំណងរបស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ច ទី៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្របលើខេត្តនៅនិរតីទិសនៅកម្ពុជា។

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នាឱទស្សនកិច្ចនៅចិននេះដែរ ក្រុមហ៊ុនចិនចំនួន៣ គឺក្រុមហ៊ុនសាងសង់គមនាគមន៍ចិន ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited បានចូលសម្តែងការគួរសមជាមួយសម្តេច និងបានបង្ហាញការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក