ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់ខ្លួនបុរស៥នាក់នៅខេត្តតាកែវសង្ស័យក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ

តាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ ចុះឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

កម្លាំងអាវុធហត្ថខេត្តតាកែវឱ្យដឹងថាបាន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលកម្លាំងអាវុធហត្ថខេត្ត បានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ បានចាប់ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។

ជនសង្ស័យទាំង៥នាក់មានមុខរបរជាសន្តិសុខ ខណៈម្នាក់មានមុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន ៧អាវ មួក៩ ស្បែកជើងកវែងចំនួន ៧គូ ឯកសណ្ឋានយោធា ខោចំនួន ៣ខោ អាវយឺតចំនួន១ ឯកសណ្ឋាននគរបាល អាវ ចំនួន៤ ខោចំនួន២ ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន៤ មួកចំនួន៤ និងរថយន្តចំនួន ២គ្រឿងម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ ២ AL-4513 និង LEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានមន្ត្រីជំនាញកំពុងអនុវត្តនីតិវិធី។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក