ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារខាងកើតប្រាសាទបាយ័ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្តរជាតិកំពុងធ្វើកំណាយស្រាវជ្រាវនៅខឿនព្រះវិហារបុរាណមួយ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ ២០០ម៉ែត្រ ដើម្បីឈ្វេងយល់ពីតួនាទីរបស់រចនាសម្ព័ន្ធ និងតួនាទីរបស់សំណង់បុរាណនានា ដូចជាខឿនព្រះវិហារខឿនកាកបាទស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេសឈ្វេងយល់អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។

ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) លោក Andrew Harris បានលើកឡើងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣ហើយលើខឿនព្រះវិហារនៅក្នុងក្រុងអង្គរធំ។ លោកនិយាយថា កំណាយស្រាវជ្រាវលើកនេះធ្វើឡើងក្នុងបំណងស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។

លោកបន្តថាកិច្ចការស្រាវជ្រាវនេះក៏ធ្វើឡើងដើម្បីសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនងប្រើប្រាស់របស់សំណង់ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។

លោកបញ្ជាក់ថា កិច្ចការស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ក្រុមអ្នកជំនាញបានរកឃើញរបកគំហើញនានាដូចជាគំនរបំណែកក្បឿងនៅលើខឿនកាកបាទជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿងមានវត្តមាននៅលើខឿននេះ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានប្រទះឃើញលាលភាជន៍សម័យក្រោយអង្គរ (នាសតវត្សរ៍ទី១៦ទៅ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ។ ក្រៅពីនេះក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះ ទៅមុខព្រះវិហារផងដែរ។

លោក Andrew Harris ពន្យល់បន្ថែមថា កន្លងមកអ្នកស្រាវជ្រាវយល់ថារាជធានីអង្គរត្រូវបានគេបោះបង់ចោល និងពុំមានមនុស្សរស់នៅ។ លោកនិយាយថា៖ «តាមរយៈការសិក្សាថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ រួមទាំងការស្រាវជ្រាវទាំងបីលើកក្នុងគម្រោងព្រះវិហារអង្គរ ក៏បានបន្ថែមនូវភស្តុតាងសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់អំពីការផ្លាស់ប្តូរជំនឿសាសនា និងការស្ថាបនាសំណង់សាសនា តាមបែបទស្សនៈព្រះពុទ្ធសាសនា ដែលអាចរាប់ចាប់ពីចុងសតវត្សរ៍ទី១៣ ដល់ទីបញ្ចប់សតវត្សរ៍ទី១៤ និងជាពិសេសនៅសតវត្សរ៍ទី១៦ តរៀងមក»។

តាមការស្រាវជ្រាវកន្លងមក គេបានសន្និដ្ឋានថា សំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនាក្នុងកំពែងក្រុងអង្គរធំ មានចំនួនចន្លោះពី៦២ទៅ៧២។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះមានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មីមួយសម្រាប់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គមរស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក