ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្ដីពី «ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន» ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សន្និសីទនេះធ្វើឡើង ក្រោមប្រធានបទ «ពង្រឹងការផ្ដល់ភាពអង់អាចសេដ្ឋកិច្ច និងសង្គម របស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍសហគមន៍ តាមបែបបរិយាបន្ន»។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ សន្និសីទនេះ នឹងមានការចូលរួមពី ស្ថាប័នរដ្ឋាភិបាល លើវិស័យពិការភាព ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងជនមានពិការភាពនៃប្រទេសប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រមាណ ៣១ប្រទេស ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា ទូរទស្សន៍ សោតទស្សន៍ សារព័ត៌មាន បណ្ដាញសង្គម និងអង្គការជាតិ អន្តរជាតិ ទាំងអស់នឹងជួយផ្សព្វផ្សាយកម្មវិធីសន្និសីទនេះឱ្យបានទូលំទូលាយ និងប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក