រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ប្លែក! អតីតរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី ងាកមកចាប់ជាអាជីពឌីជេវិទ្យុ

ម៉ាឡេស៊ី៖ លោក Khairy Jamaluddin អតីតរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី នឹងចាប់យកអាជីបការងារថ្មី ពោលគឺលោកនឹងបម្រើការងារជាពិធីករវិទ្យុ (Radio DJ) នៅស្ថានីយ៍វិទ្យុមួយដែលមានឈ្មោះថា Hot FM។ នេះបើយោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកម្សាន្តក្នុងប្រទេសម៉ាឡេស៊ី។ 

តាមការចុះផ្សាយដោយសារព័ត៌មាន New Straits Times បានឱ្យដឹងថា លោក Khairy នឹងចាប់ផ្តើមបំពេញការងារពីថ្ងៃពុធសប្តាហ៍ក្រោយតទៅ ដោយលោកនឹងកាន់កម្មវិធីមួយមានឈ្មោះថា Bekpes Hot segment របស់ស្ថានីយ៍វិទ្យុនេះផ្ទាល់។ លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងចូលបំពេញការងារនេះពិតមែន តាមរយៈកិច្ចសម្ភាសន៍មួយនាថ្ងៃព្រហស្បតិ៍នេះ។

ដោយឡែក បើតាមក្រុមហ៊ុន Media Prima Audio ដែលជាម្ចាស់នៃស្ថានីយ៍វិទ្យុនេះបានឱ្យដឹងថា លោក Khairy នឹងបំពេញការងារជាពិធីករ ដោយកម្មវិធីរបស់លោកនឹងមានផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៦ដល់ម៉ោង ១០ព្រឹក។ ក្រុមហ៊ុនខាងលើនេះថែមទាំងបានបញ្ជាក់ទៀតថា សំណើឱ្យអតីតរដ្ឋមន្រ្តីរូបនេះមកបំពេញការងារ គឺធ្វើឡើងតាមរយៈលិខិតផ្ញើទៅកាន់ Instagram របស់់លោកផ្ទាល់តែម្តង។ 

គួរបញ្ជាក់ថា កាល​ពី​ខែ​មករាកន្លងទៅ លោក Khairy ត្រូវ​បាន​បណ្តេញ​ចេញពីតំណែង​ដោយ​អង្គការ​ជាតិសហព័ន្ធ​ម៉ាឡេស៊ី (UMNO) បន្ទាប់​ពីបញ្ចប់កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កំពូល​របស់​បក្ស។ សមាជិកក្រុមប្រឹក្សាកំពូល UMNO លោក Puad Zarkashi បានអះអាងនៅក្នុងការបង្ហោះលើទំព័រ Facebook របស់លោកផ្ទាល់ កាលពីថ្ងៃទី២៨ ខែមករានេះថា លោក Khairy ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែការរិះគន់គណបក្ស និងប្រធានគណបក្សនេះផ្ទាល់ក្នុងអំឡុងពេលយុទ្ធនាការ GE15៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក