ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រុកសន្ដិភាព ជីវភាពធូរធារ! គូស្នេហ៍វ័យចំណាស់អាយុលើ ៦០ឆ្នាំមួយគូរៀបការម្ដងទៀតផ្អើលខេត្តក្រចេះ

ក្រចេះ៖ គូស្នេហ៍វ័យចំណាស់មួយគូដែលខាងប្រុសមានអាយុ ៦៦ឆ្នាំ ខាងស្រីអាយុ ៦៤ឆ្នាំ ដោយកាលពីក្មេងត្រូវបានរៀបការជំនាន់ ប៉ុល ពត ពុំមានពិធីត្រឹមត្រូវពេលនេះបានចាប់ដៃគ្នាចូលរោងជាថ្មីការផ្អើលខេត្តក្រចេះ។

អាពាហ៍ពិពាហ៍វ័យចំណាស់នេះត្រូវបានលោក ពាក់មី ដែលបានទៅថតកាត់សក់ការនោះថតបង្ហោះនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកថា គូស្នេហ៍មួយគូនេះស្រលាញ់គ្នា ៥៧ឆ្នាំមកហើយ នឹងជារឿងប្លែកមួយដែលលោកមិនធ្លាប់ជួបខណៈកូនកម្លាំងនិងកូនក្រមុំចាស់ជាម៉ែឪលោកទៀត។

លោកបាននិយាយក្នុងវីដេអូនោះថា៖ «ពុទ្ធោ! (កូនកម្លោះកូនក្រមុំ) បងឪអាពាក់មីទាំងអស់!»។

មិនត្រឹមតែកូនកម្លោះ កូនក្រមុំមានវ័យចំណាស់ទេ អ្នកកំដរទាំងប្រុសស្រីក៏មានអាយុមិនក្រោម ៦០ឆ្នាំផងដែរ ខណៈអ្នកកំដរខាងស្រីម្នាក់ដែលមានវ័យ ៦០ឆ្នាំជាងផងដែរថា អ្នកស្រីក៏នឹងរៀបអាពាហ៍ពិពាហ៍ជាថ្មីផងដែរ។

មនុស្សវ័យចំណាស់នៅកម្ពុជាជាច្រើនបានបាត់បង់ភាពសប្បាយរីករាយក្នុងវ័យយុវ័យរបស់គាត់ ដោយសារប្រទេសមានសង្គ្រាម ជួបការលំបាកជីវភាព ត្រូវរត់គេចពីតំបន់ដែលមានសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ទំរាំកម្ពុជារកបានសន្ដិភាពឡើងវិញក្នុងឆ្នាំ១៩៩៨ ហើយទំរាំពួកគាត់អាចកសាងជីវភាពឡើងវិញបាន ភាពយុវវ័យរបស់គាត់បានបាត់បង់អស់ទៅហើយ។

សន្ដិភាពដែលកម្ពុជាមានដូចបច្ចុប្បន្នបាននាំឱ្យជីវភាពរបស់គាត់ធូរធារឡើង គាត់អាចសល់ពេលទំនេរក្រោយពីលំបាកកសាងជីវភាពជាច្រើនឆ្នាំមកនេះរម្លឹកអតីតកាលយុវវ័យរបស់ខ្លួនឡើងវិញ អ្វីដែលខ្លួនចង់ធ្វើឡើងវិញ ដែលជាសញ្ញាបង្ហាញថាកម្ពុជាលែងជាប្រទេសហួសសម័យកាល ឬជាប្រទេសដែលញាំញីដោយសង្គ្រាមទៀតហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក