ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តព្រះសីហនុស្នើឱ្យពលករវៀតណាមគោរពច្បាប់កម្ពុជា

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យពលករវៀតណាមមកធ្វើការស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងបែបនេះក្នុងជំនួបជាមួយអគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ លោក ឡៃ សួនឈាន (LAI XUAN CHIEN) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការយើងគ្រប់គ្រង និង ត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា នៅពេលមកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា។

អភិបាលខេត្តរូបនេះ ក៏បានស្នើសុំជួយសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចនៅនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ ព្រមទាំងបានស្នើសុំឱ្យអគ្គកុងស៊ុលជួយជំរុញជើងហោះហើរត្រង់ពីហាណូយមកខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ក៏មានទំនាក់ទំនងទេសចរតាមផ្លូវទឹករួមមកហើយ។

ជាមួយគ្នានេះដែរ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។

ទន្ទឹមនោះ លោក ឡៃ សួនឈាន ក៏ចង់ឈ្វេងយល់ពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋវៀតណាម និងអ្នកវិនិយោគយើងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ សង្ឃឹមថាប្រទេសទាំងពីរនឹងរួមគ្នាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងល្អបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក