លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

គ.ជ.ប កែសម្រួលឯកសារពាក់ព័ន្ធការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានសម្រាប់ដំណើរការបោះឆ្នោត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី និងពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ក្រោយពីបានពិនិត្យ និងពិភាក្សាយ៉ាងលិ្អតល្អន់មក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះ។

គ.ជ.ប បានសម្រេចប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៨១៤រូបឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥។

 គ.ជ.ប បានកែសម្រួលឱ្យមានសេចក្តីជូនដំណឹងជ្រើសរើសផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី។ លិខិតជម្រាបជូនលោក លោកស្រី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត។ សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំការប្រឡង។ សេចក្តីណែនាំស្ដីពីនីតិវិធីប្រឡង។ បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង និងប្រតិទិននៃការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋាននៃខេត្តរៀបចំការបោះឆ្នោត (លគធ.ខប)។

សម្រាប់ឯកសារពាក់ព័ន្ធសម្រាប់ដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន រួមមាន សេចក្តីជូនដំណឹងស្តីពីការដាក់ ការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ទម្រង់ពាក្យស្នើសុំចុះឈ្មោះជាអ្នកសារព័ត៌មាន។ ប្រវត្តិរូបសង្ខេបអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ (ភាសាខ្មែរ និងអង់គ្លេស)។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ឯករាជ្យ របស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។

លោកបានណែនាំឱ្យមន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីន ការបោះឆ្នោតឱ្យមានប្រសិទ្ធភាព ពោលត្រូវអនុវត្តក្នុងការផ្តល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានល្អ និងស្មើភាពគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក