ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជីដូនវ័យ៩៣ឆ្នាំដែលមកដល់ខេត្តព្រះសីហនុតែម្នាក់ឯងមិនមែនដោយសារកូនចៅបោះបង់ចោលទេ

ខេត្តព្រះសីហនុ៖ រកឃើញដើមហេតុជីដូនវ័យ ៩៣ឆ្នាំមួយរូបផ្ទះនៅម្តុំឈូកវ៉ាភ្នំពេញ មកដល់ខេត្តព្រះសីហនុតាមឡានឈ្នួលកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន មិនមែនវង្វេងផ្ទះឬកូនចៅបោះបង់ចោលទេ។

នេះជាការលើកឡើងរបស់ជីដូនជម្រាបជូនអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក្នុងពេលដែលលោកជួបសួរសុខទុក្ខនិងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនជីដូនរូបនេះដែលអាជ្ញាធររៀបចំឲ្យស្នាក់នៅ មើលថែបណ្តោះអាសន្ននៅបុរីកុមារកំព្រាខេត្តព្រះសីហនុ នាថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលពីអភិបាលខេត្តព្រះសីហនុ ជីដូនរូបនេះបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនជីដូនពាក់ពន្ធ័ដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់ ក្នុងនោះរដ្ឋបាលខេត្តនឹងចាត់ចែងមន្ត្រីរៀបចំដឹកជញ្ជូនលោកយាយទៅដល់ផ្ទះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក