ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីការងាររបស់រដ្ឋសភា

ភ្នំពេញ៖ ប្រធានប្រតិភូនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ លោកស្រី ម៉ែន នារីវុឌ្ឍី បានដឹកនាំសមាជិក សមាជិកា ប្រមាណ ៧០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សាស្វែងយល់ពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡង និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងទិដ្ឋភាពទូទៅ ព្រមទាំងបទបង្ហាញពីស្ថិតិស្ត្រីក្នុងវិស័យច្បាប់ ច្បាប់ទាក់ទងនឹងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងបានបង្ហាញពីកិច្ចការសភា ព្រមទាំងយន្តការមួយចំនួនទៀតនៅក្នុងការជំរុញសមភាពយេនឌ័រ។

លោក ឡេង ប៉េងឡង បានប្រាប់ថា រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត និងជាកន្លែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានភារកិច្ចសំខាន់ក្នុងការផ្ដល់សេវា និងបច្ចេកទេសគ្រប់បែបយ៉ាងដល់ដំណើរការប្រចាំថ្ងៃ របស់រដ្ឋសភា ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកបន្តថា រដ្ឋសភាជាស្ថាប័នកំពូល តំណាងឲ្យលទ្ធិប្រជាធិបតេយ្យរបស់ជាតិ ដោយហេតុថារដ្ឋសភាកើតឡើងពីឆន្ទៈរបស់រាស្ដ្រ តាមរយៈការបោះឆ្នោត៥ឆ្នាំម្តង។ ជាមួយគ្នានេះ លោកបានធ្វើការបង្ហាញយ៉ាងលម្អិតពិស្តារទៅលើភារកិច្ចសំខាន់ៗទាំង៣របស់រដ្ឋសភា ដែលមានការងារនីតិកម្ម ការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។

ប្រធានប្រតិភូនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ លោកស្រី ម៉ែន នារីវុឌ្ឍី បានសម្តែងក្តីរីករាយចំពោះដំណើរទស្សនកិច្ចនេះ ដោយនេះជាឱកាសដ៏មានតម្លៃសម្រាប់សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការទទួលបានចំណេះដឹងបន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា។

គូសបញ្ជាក់ថា រដ្ឋសភាបានអនុញ្ញាតឱ្យព្រះសង្ឃ មន្រ្តីរាជការ សិស្ស និសិ្សត កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ អាចចូលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររបស់ស្ថាប័នជាតិមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក