ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier ) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយាលោកស្រី អែលឃើ បឿឌិនបិនឌ័រ ( Mrs. Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាល្លឺម៉ង់។

ក្នុងដំណើរទស្សនាកិច្ចនេះដែរ ប្រធានាធិបតីអាល្លឺម៉ង់នឹងសិក្សាដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដែលកំពុងគាំទ្រដោយអាល្លឺម៉ង់ និងអំពីការងារជួសជុលដែលកំពុងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត ហើយលោកក៏នឹងទៅទស្សនាទីតាំងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ុ សារឹទ្ធ នៅថ្ងៃទី៦ ខែកុម្ភៈកន្លងទៅបានដឹកនាំកិច្ចជុំពិនិត្យពិភាក្សាលើការងារសំខាន់ៗសម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងដឹកនាំមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជានេះ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Frank-Walter Steinmeier និងលោកស្រី Elke Bundenbender នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក