ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របងដែលសាងនៅតាមឆ្នេរអូរឈើទាលត្រូវបានរុះរើវិញហើយតាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា

ព្រះសីហនុ៖ របងរឹងដែលសាង់នៅកណ្តាលបណ្តោយឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរប្រើគ្រឿងចក្ររុះរើចេញវិញហើយទាំងពាក់កណ្តាលយប់ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News ថា ការរុះរើសំណង់របងរឹងដែលនៅតាមបណ្តោយឆ្នេរនេះគឺធ្វើឡើងក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។

លោកថ្លែងដូច្នេះថា៖ «យើងបានទទួលការណែនាំពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ល្ងាចមិញបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលជូនដំណឹងទៅម្ចាស់ទីតាំង ម្ចាស់កម្មសិទ្ធ «ក» ហ្នឹងធ្វើការកែសម្រួល រុះរបងប៉ែកខាងសមុទ្រនោះចេញ អ៊ីចឹងយើងបានធ្វើការរុះរើហើយតាំងពីយប់មិញ»។

ការរុះរើសំណង់របងរឹងនេះ បន្ទាប់ពីមានមហាជនសម្តែងការងឿងឆ្ងល់ថាតើអ្នកណាមានអំណាចនៅពីក្រោយនៃការសាងសង់របងនេះ ខណៈអាជ្ញាធរអះអាងថាសំណង់រឹងនោះជាកម្មសិទ្ធឯកជនដែលមានច្បាប់ត្រឹមត្រូវ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ និងជាអភិបាលរងខេត្ត លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទីតាំងដីខាងលើពីមុនគឺជារបស់អង្គភាពនគរបាលជើងទឹក ហើយត្រូវបានធ្វើអនុប្រយោគទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍បន្ត។

លោកបញ្ជាក់ថា៖ «នីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៧ និងចេញប័ណ្ណតាំងពីឆ្នាំ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន»

ប្រធានភូមិបាលក្រុងព្រះសីហនុ លោក ថៃ គឹមស័រ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ការសាងសង់របងខាងលើនេះគឺម្ចាស់ដីបានសាងសង់នៅលើដីដែលមានប្លង់កម្មសិទ្ធិរបស់គេតែប៉ុណ្ណោះ គឺមិនបានសាងសង់នៅលើឆ្នេរនោះទេ ហើយលោកក៏បានចុះទៅវាស់វែង ឃើញថារបងបានសាងសង់ចូលមកក្នុងដីកម្មសិទ្ធិប្រវែងពីតឹកទៀតផងគឺមិនរំលោភចូលឆ្នេរនោះទេ។

លោកថា ដូចនេះការសាងសង់របងនៅឆ្នេរអូរឈើទាលខាងលើគឺត្រឹមត្រូវទៅតាមច្បាប់មិនដូចមតិមហាជនបានលើកឡើងទេគឺម្ចាស់ដីបានសាងសង់ត្រឹមត្រូវទៅតាមប្លង់ប្រព័ន្ធតែប៉ុណ្ណោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក