ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខេត្តបន្ទាយមានជ័យ បន្ធូរបន្ថយទោសទណ្ឌិតជិត ៥០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា

បន្ទាយមានជ័យ៖ ទណ្ឌិតនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យជិត ៥០នាក់ ត្រូវបានបន្ធូបន្ថយទោស នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានដឹកនាំកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន បានឱ្យដឹងថា ទណ្ឌិតចំនួន ២២នាក់ ត្រូវបានបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង២៤នាក់ទៀតក្នុងបុណ្យវិសាខបូជា ក្នុងចំណោមទណ្ឌិតដែលជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យសរុបជិត ១៦០០នាក់។

ប្រធានពន្ធនាគារខេត្ត លោក អ៊ុង ស៊ីផាន បញ្ជាក់បន្ថែមថា ការបន្ធូរបន្ធយទោសនេះ មានរយៈពេល៣ខែ ៦ខែ និង៩ខែ។

លោក អ៊ុន ស៊ីផាន បញ្ជាក់ថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទី ភារកិច្ច ក្នុងការអប់រំ កែប្រែ ស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពក៏មានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក