វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សមត្ថកិច្ចបញ្ជូនមេក្លោងនិងបក្សពួក ៩នាក់ រួមនឹងវត្ថុតាងថ្នាំញៀន៣គីឡូ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ មេខ្លោងជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៩នាក់ និងគ្រឿងញៀនជាង ៣គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ នៅថ្ងៃទី០១-០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនទៅអយ្យអមសាលាដំបូងខេត្ត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ៨នាក់ ដោយដកហូតបានថ្នាំញៀន និងវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ១៥កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៤គ្រាប់ ដបជក់ ចំនួន៣ ទូរស័ព្ទដៃ ចំនួន ៥គ្រឿងរថយន្ត ចំនួន ១គ្រឿង ម៉ូតូ ចំនួន ១គ្រឿង និងប្រាក់ចំនួន ២០ម៉ឺនរៀល។

រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ សមត្ថកិច្ចបានដកហូតរថយន្តចំនួន ៣គ្រឿងដែលជារថយន្តរបស់មេក្លោងជួញដូរគ្រឿងញៀននៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ កម្លាំងអាវុធហត្ថបានបន្តទៅចំណុចបន្ទប់ជួល ស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតចុងក្រោយ រួមទាំងដកហូតវត្ថុតាងរួមមាន ម្សៅសថ្លា ១កញ្ចប់ធំ ៥កញ្ចប់តូច ជញ្ចីងថ្លឹង១ ដបជក់១ ទូរស័ព្ទ ២គ្រឿង ស្លាកលេខ រថយន្ត២ ម៉ូតូ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ ស្លាបព្រាចូកគ្រឿងញៀន១ និងដែកកេះ៣។

ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តិបទល្មើស រយ:ពេល៧ថ្ងៃ រហូតឈានដល់ការចុះបង្រ្កាបជនសង្ស័យជាមេក្លោងចំនួន ៤នាក់ និងបក្សពួកជាបន្តបន្ទាប់ នៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ និងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក